en     km
en     km

អង្គការសង្គមស៊ីវិល ជំរុញឲ្យក្រុមហ៊ុនសាជីវកម្មទទួលខុសត្រូវកាន់តែខ្លាំងពីបញ្ហាសង្គម

Share

ភ្នំពេញ៖តំណាងអង្គការក្រៅរដ្ឋាភិបាលជំរុញឲ្យសាជីវកម្មទទួលខុសត្រូវកាន់តែខ្លាំងអំពីបញ្ហាសង្គម ដូចជា សំណងជូនជនពាក់ព័ន្ធ និងការពារបរិស្ថានជាដើម។ ដែលអង្គការនោះថា ពី ក្រុមហ៊ុនចិនមួយចំនួន ដែលបានបានវិនិយោគទុននៅក្នុងប្រទេសកម្ពុជាក៏ជាផ្នែកមួយ ចំពោះ បញ្ហាសង្គមដែរ។អ្នកជំនាញមកពីចិននិយាយថា នៅប្រទេសចិនអ្នកវិនិយោគត្រូវតែគោរពច្បាប់ក្នុងប្រទេស ឲ្យបានល្អ។

លោកតឹក វណ្ណារ៉ា នាយកប្រត្តិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល
លោកតឹក វណ្ណារ៉ា នាយកប្រត្តិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល

លោកតឹក វណ្ណារ៉ា នាយកប្រត្តិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល មានប្រសាសន៍ថា ការអនុវត្តគោលនយោបាយសំណងសមរម្យ និង យុត្តិធម៍ នៅកម្ពុជា នៅមិនទាន់គ្រប់ក្រុមហ៊ុននៅឡើយទេគឺមានតែក្រុមហ៊ុនខ្នាតស្រាលមួយចំនួនដែលបានអនុវត្ត។

លោកបន្តថាអង្គការសង្គមស៊ីវិលកម្ពុជាមួយចំនួនកំពុងតែព្យាយាមជម្រុញឲ្យ ក្រុមហ៊ុនទាំងនោះមានការទទួលខុសត្រូវលើបញ្ហាសង្គមជៀសការប្រើប្រាស់រូបភាពសប្បុរសធម៍។(សំឡេង)

លោកតឹក វណ្ណារ៉ា៖«មូនិធិជាសប្បុរសធម៌ និង ការទទួលខុសត្រូវទៅលើសាជីវកម្ម ខុសគ្នា មួយធ្វើដោយសមានចិត្ត មួយជាកាតព្វកិច្ចដែលត្រូវធ្វើ ក្នុងការវិនិយោគការពារទាំងបរិស្ថាន និងអ្នកពាក់ពន្ធ័ទាំងអស់ទទួលបានផលប្រយោជន៍។»

CSR ត្រូវមានការទទួលខុសត្រូវជំពោះសាជីវកម្មរបស់ខ្លួនដោយមានគុណសម្បត្តិនាំអោយមានសារៈសំខាន់ដល់ប្រជាពលរដ្ឋហើយបើធ្វើបានដូច មានន័យថាក្រុមហ៊ុនត្រូវធានាដោយឆ្លើយតបការបែងចែកផលប្រយោជន៍ ការពារដល់បរិស្ថាន ការពារចូលរួមធនធានធម្មជាតិ និងការភិវឌ្ឍន៍សង្គមជាដើម។

ទោះជាយ៉ាងណា លោក Wang Xiaoguang អ្នកជំនាញCSRមកពីប្រទេសចិន មានប្រសាសន៍ថា សហគ្រិនចិនមួយចំនួន មិនទាន់បានគិត ពីបញ្ហាទទួលខុសត្រូវបញ្ហាសង្គមច្រើននៅឡើយននោះទេ។ យ៉ាងណាមិញ លោក Wang មានប្រសាសន៍ដែលតាមរយៈអ្នកបកប្រែថា ប្រធានធិបតិប្រទេសចិន លោកស៊ីជិនពីង បានចេញគោលនយោបាយឲ្យគោរពច្បាប់ នៃប្រទេសខ្លួនដែលបានទៅវិនិយោគ។ លោក Wang Xiaoguang៖«តាមប្រធានធិបតីលោកស៊ីជីន បានសង្កត់ធ្ងន់តាមរយៈគោលនិយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយដោយ ផ្តោតសំខាន់ធ្វើយ៉ាងណាក្រុម ហ៊ុនចិនដែលទិនិយោគទុន ត្រូវគោរព្ធតាមច្បាប់នៃប្រទេសទាំងនោះ។»

លោក Xai តំណាងក្រុម Electric Powre Enterprise Association ដែលផលិតអគ្គីសនី
លោក Xai តំណាងក្រុម Electric Powre Enterprise Association ដែលផលិតអគ្គីសនី

ជុំវិញការអនុវត្តគោលនយោបាយសំណងសមរម្យ និង យុត្តិធម៍ លោក Xai  តំណាងក្រុម Electric Powre Enterprise Association ដែលផលិតអគ្គីសនី ទៅទំនប់ភ្នំកំចាយក្នុងខេត្តកំពត បានថ្លែងក្នុងកម្មវិធីតាមរយៈអ្នកបកប្រែថា កន្លងមកក្រុមហ៊ុនលោកបានអនុវត្តន៍ ដោយបានផ្តល់ការងារ ការអភិវឌ្ឍ និង រក្សាបរិស្ថាន  ផងដែរ។

លោក Xai «៖ក្រុមហ៊ុនបានស្ថាបនាផ្លូវថ្នល់ដើម្បីកែសម្រួលចររាចរណ៍ របស់ប្រជាពលរដ្ឋក្នុងតំបន់។ ដោយកសាងសង ផ្លូវពីកោះកុះទៅពោធិ៍សាត់ បានប្រវែង៤៥គីឡូម៉ែត និងសាងសង់ស្ពានបានចំនួន៣ នេះជាការចូលរួមចំណែករបស់ក្រុមហ៊ុន។»

ចិនជា ប្រទេសដែលវិនិយោគជាប់ចំណាត់ថ្នាក់១ នៅក្នុងប្រទេសកម្ពុជា អ្នកវិនិយោគទាំងនោះភាគច្រើនបោះទុនទៅលើការរុករករ៉ែ  អគ្គិសនី សំណង់ និង វិស័យការដេរជាដើម។

សូមជម្រាបថា សិក្ខាសាលា ព្រឹកមិញនេះចូលរួមដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា អង្គការ American Friends Services Committee (AFSC)។សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៦៤នាក់(១៦ស្ត្រី) និង ចូលរួមដោយតំណាងក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងរុក្ខាប្រមាញ់ និងនេសាទ តំណាងមកពីសាកលវិទ្យាល័យ និងអ្នកជំនាញ CSR ពីប្រទេសចិន ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ដៃគូម្ចាស់ជំនួយ ៕

Share

ព័ត៌មានទាក់ទង

Image