en     km
en     km

ក្រោយប្រកាសអាសន្ន ទឹកជំនន់ខេត្តព្រះវិហារបង្កឱ្យមនុស្ស២នាក់ស្លាប់

Share

មន្រ្តីគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្រោយពីការប្រកាសអាសន្នថាទឹកជំនន់ កំពុងជន់លិចនៅស្រុកមួយចំនួននៅខេត្តព្រះវិហារ  គឺបណ្ដាលឱ្យ មនុស្សចំនួន ២នាក់ស្លាប់ ។

big-copy

អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បន្តថាទឹកជំនន់នៅស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ បានកើនឡើងដល់ កំពស់ ១២,៨៤ ម៉ែត្រ ដែលបានឆក់យកជិវិតមនុស្សពីនាក់ ដែលក្នុងនោះ មានស្រ្តីម្នាក់និងកុមារម្នាក់។ លោកក៏បានពន្យល់ថា មនុស្ស២ នាក់ដែលបានស្លាប់ គឺដោយសារតែ ស្រ្តីនោះមានជំងឺខ្យល់គរ បណ្តាលឲ្យធ្លាក់ចូលក្នុងទឹកស្លាប់។

ក្រោយពីក្រសួងធនធានទឹកនឹងឧតុនិយម ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសតំបន់ដែលនៅតាមដងទន្លេ និង ជួរភ្នំ គឺខេត្តឧត្តរមានជ័យ កំពស់ទឹកបានស្រកជាបណ្តើរៗហើយ តែខុសប្លែកពី ស្ទឹងសែន ខេត្តកំពង់ធំ កំពស់ទឹកបានឡើងមកដល់ចំនុចមួយដែលគួរឲ្យបារម្ភ។

លោកបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទឹកជំនន់បានវាយលុកនៅខេត្ត ឧត្តរមានជ័យ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ៤ឃុំក្នុងស្រុកត្រពាំងប្រាសាទ ដែលក្នុងនោះមានផ្ទះប្រជាជន ១៩៤ ខ្នង ឲ្យទៅនៅទីទួលសុវត្ថិភាព។

លោក កែវ វី៖ «ឥឡូវនេះអត់ទាន់ដឹងថាចំណួនប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាពប៉ុន្មានទេ តែប្រជាពលរដ្ឋចាកចេញអឺ ១៩៤ខ្នងផ្ទះ ចេញពីនៅក្នុង៤ឃុំនៃស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យណាស់។»

គួរបញ្ជាក់ផងដែរថា ពេលនេះកំពស់ទឹកដែលឡើងនៅតាមបណ្តាខេត្តគឺមានតែ ខេត្ត៤ដែលស្ថិតនៅក្នុងការព្រួយបារម្ភនោះ គឺ ខេត្ត ព្រះវិហារ ខេត្ត ឧត្តរមានជ័យ ខេត្តកំពង់ធំ នឹង ខេត្ត កំពត។ ខេត្តកំពង់ធំ គឺកាលពីម្សិលមិញ កំពស់ទឹក គឺ១២,៩០ម៉េត្រ។ចំណែកថ្ងៃនេះ ទឹកឡើងមកដល់ ១៣,០០ម៉ែត្រដែល ជិតដល់ចំនុចប្រកាសអាសន្ន៕

Share

Image
Image
Image