en     km
en     km

កម្ពុជា​ប​ញ្ចូ​ន​ជន​ចិន ​១៧​នាក់ ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​តទៅឲ្យ​ទីក្រុង​ប៉េ​កាំ​ង​

Share

ភ្នំពេញ៖ ប៉ូលិសកម្ពុជាបានបញ្ជូនជនសង្ស័យចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ១៧នាក់ ទៅកាន់ប្រទេសពួកគេវិញកាលពីថ្ងៃពុធ ម្សិលមិញនេះ ហើយជនសង្ស័យ ១៤នាក់ផ្សេងទៀតទៅកាន់ប្រទេសពួកគេវិញនៅចុងសប្ដាហ៍នេះ។

internet
តាមទីភ្នាក់ងារសារព័ត៌មាន AP ដែលបានដកស្រង់សំដីប៉ូលិសកម្ពុជា ជនសង្ស័យ ១៧នាក់ខាងលើ ប៉ូលិសកម្ពុជាបញ្ជូនចេញតាមព្រលានយន្ដអន្ដរជាតិភ្នំពេញរួចហើយ។

គួរបញ្ជាក់ដែរថា ជនជាតិចិនខាងលើត្រូវបានចាប់ខ្លួនក្នុងចំណោមជនជាតិចិនដែលត្រូវឃាត់ខ្លួន សរុប ចំនួន ៣១ នាក់ កាលពីថ្ងៃចន្ទ័ ទី១៧ ខែកក្កដា ក្រោមបទសង្ស័យថា ពួកគេបានជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណែត។ ក្នុងចំណោមជនជាតិចិនទាំងនេះ មានជនជាតិចិនតៃវ៉ាន់មួយចំនួន។

កោះតៃវ៉ាន់បានទាមទារកុំឲ្យអាជ្ញាធរកម្ពុជាបញ្ជូនជនជាតិរបស់ខ្លួនទៅកាន់ប្រទេសចិន។

នៅថ្ងៃនេះ ប្រជាពលរដ្ឋកោះតៃវ៉ាន់ មួយចំនួនបានធ្វើបាតុកម្មប្រឆាំងនឹងការបញ្ជូនពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕

Share

Image
Image
Image