loader

តុលាការឃុំខ្លួនជនសង្ស័យបីនាក់ករណីចរាចរណ៍អាវុធគ្រឿងផ្ទុះ

ខេត្តបន្ទាយមានជ័យ៖តុលាការខេត្តបន្ទាយមានជ័យបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យបីនាក់ ក្រោមការចោទប្រកាន់ពីបទផលិតឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។ បទចោទដែលមានចែងក្នុងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។នេះបើតាមអ្កនំាពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុខ កែវបណ្ឌិត នៅថ្ងៃពុធ ទី២៦ កក្កដានេះ។

ជនជាប់ចោទទាំងបីរួមមានលោក ជិម លីន អាយុ៣៦ឆ្នំា រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង និងលោក យឹម សាវី អាយុ៣៨ឆ្នំា រស់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងលោក អប់ វីរៈ អាយុ៤៨ឆ្នំា រស់នៅសង្កាត់អូរចា ខេត្តបាត់ដំបង។

ជនសង្ស័យទំាងបីរូបត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ កក្កដា ឆ្នំា២០១៧ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាជនសង្ស័យចំនួនប្រាំនាក់ត្រូវចាប់ខ្លួនដោយអាជ្ញាធរថៃពីបទបានរត់ពន្ធអាវុធខុសច្បាប់ពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា។អាជ្ញាធរថៃបានរកឃើញកាំភ្លើងត្បាល់ប្រភេទ៨១និង៨២មីលីម៉ែត្រចំនួនបីដើម និងគ្រាប់រួមទាំងឧបករណ៍បំផ្ទុះមួយចំនួន។

បើតាមអ្នកនំាពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុខ កែវបណ្ឌិត ប្រសិនបើរកឃើញទោសកំហុស ជនសង្ស័យទាំងបីអាចនឹងប្រឈមនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារពី៥ឆ្នំាទៅ ១០ឆ្នំា៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x