en     km
en     km

៦​ខែ​ឆ្នាំ​២០១៧​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​-​អាករ​សរុប​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​

Share

ភ្នំពេញ៖ក្នុងរយៈពេល៦ ខែ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ សរុបប្រមាណជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនទ្បើងជាងពីររយលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។

អគ្គនាយកដ្ឋាន​ពន្ធដារ​

 

តាមទីភ្នាក់សារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារបានប្រកាសថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៤ពាន់៧៦៩ពាន់លានរៀល ប្រមាណជា ១១៩២ លានដុល្លារអាមេរិក ស្មើនឹង៦៩, ៤៩ភាគរយនៃគោលដៅកំណត់ដោយច្បាប់។

តាមប្រភពដដែលក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំឆមាសទី០១ ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បញ្ជាក់ថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេល៦ខេ ឆ្នាំ២០១៧ មានការកើនទ្បើងជាង ១ពាន់៦០លានរៀល ប្រមាណជាងពីរយ៦០លានដុល្លារ ឬស្មើនឹងអត្រាកំណើន ៣២, ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។

លោក គង់ វិបុល គូសបញ្ជាក់ទៀតថា ក្នុងឆមាសទី០១ ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថាមានការកើនទ្បើងនូវប្រាក់ពន្ធ ស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេសប្រភេទពន្ធ-អាករសំខាន់ៗរួមមានពន្ធលើប្រាក់ចំណូលកើនទ្បើង ៣២,៨ភាគរយ, អាករលើតម្លៃបន្ថែមកើនទ្បើង ៤៥,១ភាគរយ ខណៈពន្ធអាករពិសេសកើនទ្បើង ១០,៧ភាគរយ និងពន្ធលើប្រាក់បៀវត្សរ៍មាននការកើនទ្បើងចំនួន ៥,០ភាគរយ៕

 

Share

Image
Image
Image