en     km
en     km

អាល្លឺម៉ង់ផ្ដល់ជំនួយជាង២លានដុល្លារឱ្យភូមាជួយសហគមន៍ក្រីក្រនៅរដ្ឋរ៉ាឃិន

Share

រដ្ឋាភិបាលអាល្លឺម៉ង់ផ្តល់ថវិកា២លាន១សែនដុល្លារអាមេរិកទាក់ទិននឹងការថែទាំសុខភាពនៅរដ្ឋRakhineប្រទេសភូមាដែលជាតំបន់ ជំលោះសាសនា រវាងសហគមន៍ព្រះពុទ្ធសាសនា និង សហគមន៍ រ៉ូហិងយ៉ា អ្នកកាន់សាសនា ម៉ូស្លិម។

តាម គេហទំព័រព័ត៌មានភូមា Mizzima រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បានឧត្ថម្ភថវិកាប្រមាណ១.៨៥លានអ៊ឺរ៉ូ ដែលស្មើរនឹង២លាន១សែនដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ទៅឱ្យសហគមន៍រដ្ឋRakhine ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋាភិបាលភូមាកាលពីថ្ងៃទី២១ កក្កដា។

ជំនួយនេះនឹងត្រូវទៅប្រើប្រាស់ដើម្បីពង្រឹងនិងបង្កើនលទ្ធភាពទទួលបានរចនាសម្ព័ន្ធថែទាំសុខភាពមូលដ្ឋាន។

ការធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងលើប្រធានបទសុខភាពនៅតាមសហគមន៍ក៏ត្រូវបានបង្កើតឡើង។ជំនួយនេះក៏ត្រូវផ្តល់ការថែរក្សានិងផ្តោតសំខាន់យ៉ាងពិសេសដល់ស្ត្រីមានផ្ទៃពោះនិងម្តាយដែលទើបសម្រាលកូន។

 

ការរៀបចំគម្រោងជំនួយនេះត្រូវសហការជាមួយអង្គការMalteser International។

គំរោងជំនួយនឹងជួយបង្កើនបរិមាណហិរញ្ញវត្ថុនៃគម្រោង”កាត់បន្ថយភាពងាយរងគ្រោះនៃប្រជាជនដែលទទួលរងផលប៉ះពាល់ដោយធានាការទទួលបានទឹកអនាម័យនិងអនាម័យនៅរដ្ឋរ៉ាឃិន”សម្រាប់រយៈពេលចាប់ពីថ្ងៃទី១ខែមិថុនាឆ្នាំ ២០១៧ ដល់ថ្ងៃទី៣១ ឧសភាឆ្នាំ ២០២០ ។

គម្រោងមូលនិធិនេះ ត្រូវបានផ្ដល់ដោយរដ្ឋាភិបាលអាល្លឺម៉ង់កាលពីឆ្នាំមុនហើយក្នុងក្របខណ្ឌនៃគម្រោងនេះអង្គការMalteser International ត្រូវជួយដោយផ្ទាល់ក្នុងការទាក់ទងជាមួយប្រជាជនក្នុងតំបន់ដែលរងគ្រោះដោយវិបត្តិនៅរដ្ឋរ៉ាឃីនដែលនៅភាគខាងជើងនៃប្រទេសភូមា៕ ប្រភព:Mizzima.com

Share

Image
Image
Image