ប្រទេសវេណេហ្សូអេឡា ស្ថិតនៅក្នុងទ្វីបអាមេរិកឡាទីន។ ប្រទេសនេះ ជាប្រភពនៃការផលិតប្រេងធំមួយ របស់ពិភព លោក ដែលភាគច្រើននាំទៅប្រទេសអាមេរិក និងទ្វីបអ៊ឺរ៉ុបប៉ុន្តែ ពលរដ្ឋនៅប្រទេសនេះ នៅតែស្ថិតក្នុងបន្ទាន់ក្រីក្រច្រើន នៅឡើយ។ ប្រទេសនេះបានធ្លាក់ក្រោម ការគ្រប់គ្រងរបស់បុគ្គលតែម្នាក់តាំងពីឆ្នាំ ១៩៩៩ គឺប្រធានាធិបតី Hugo Chavez ដែលកាន់អំណាចរបស់ហូតដល់ស្លាប់។ បន្ទាប់ពីស្លាប់បុរសខ្លាំងនេះ គឺអនុប្រធានាធីបតី ឡើងកាន់តំណែងគឺ លោក Nicolas Maduro ដែលនៅតែយកលំនាំដឹកនាំប្រទេសដូច លោកChavez ដដែល គឺ ការដឹកនាំដែលមិនឱ្យតម្លៃ សិទ្ធិមនុស្សជាធំ។
តើមកពីបញ្ហានេះហើយមែនទេ ដែលនាំឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិ?
ជាការពិត អាចមកពីការដឹកនាំប្រទេសដែលមិនគោរពគោលការណ៍ប្រជាធិបតេយ្យច្បាស់លាស់ ហើយមិនចាត់ទុកប្រជា ជនជាម្ចាស់អំណាច។ នេះហើយដែលនាំឲ្យមានការរើបម្រះដូចនេះ។
ដើមចមដំបូងៗដែលនាំឲ្យមានការតវ៉ាពីសំណាក់អ្នកគាំទ្រគណបក្សប្រឆាំង នៅត្រង់នេះគេអាចនិយាយបានអំពីគុណវិបត្តិ នៃការកាន់អំណាចរបស់អតីតប្រធានាធិបតី Hugo Chavez បានដឹកនាំប្រទេស ១៨ឆ្នាំធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាង ធ្ងន់ធ្ងរ ព្រោះតែមេដឹកនាំរូបនេះជាអ្នកប្រកាន់ឆ្វេងនិយមនៃគណបក្សសង្គមនិយមរួបរួម(PSUV)។
គណបក្សនេះបានដឹកនាំប្រទេសវេណេហ្សូអេឡា តាមរបៀបនៃការគ្រប់គ្រងរដ្ឋរបស់ពួកកម្មុយនិស្ត ដោយទុកអំណាចប្រជា ជននៅក្រោមនឹមរបស់ខ្លួន។
ជាការពិតប្រទេសនៅអាមេរិកឡាទីនមួយនេះ បានកើតមានការបះបោរពីសំណាក់ប្រជាជនជាច្រើនទសវត្សមកហើយ គឺ តាំងពី Hugo Chavez កាន់តំណែងជាប្រធានាធិបតីឆ្នាំ១៩៩៩។ ការគ្រប់គ្រងរបស់លោក Chavez បានបណ្តាលឲ្យក្រុម ប្រឆាំងជាច្រើនក្លាយជាអ្នកទោសនយោបាយគឺឲ្យតែក្រុមណាងើបឡើងប្រឆាំងនឹងលោក គឺត្រូវតែបង្ក្រាប។
អតីតមេដឹកនាំរូបនេះហើយ ដែលជាសត្រូវរបស់សហរដ្ឋអាមេរិក ព្រោះអាមេរិកមិនបានគាំទ្រមេដឹកនាំណារំលោភសិទ្ធិ មនុស្សនោះទេ។ តែជាសំណាងមួយប្រទេសនេះ បានឆ្លងកាត់ការបោះឆ្នោតម្តងនៅឆ្នាំ ២០១៥ ពោលគឺក្រោយពីមរណភាព របស់លោក Chavez ដោយការបោះឆ្នោតនៅពេលនោះគណបក្សប្រឆាំងមានឱកាសគ្រប់គ្រងរដ្ឋសភា ដែលមើលទៅ ប្រទេសនេះដូចប្រទេសដែលកាន់គោលការណ៍ប្រជាធិបតេយ្យមួយដែរ ព្រោះតុល្យភាពសភានិងរដ្ឋាភិបាលមានដូចគ្នា។
ចុះហេតុអ្វីបានជាមានវិបត្តិនយោបាយផ្ទុះឡើង?
អ្វីដែលនាំឲ្យប៉ះទង្គិចតុល្យភាពអំណាច រវាងអំណាចរបស់ប្រធានាធិបតីនិងសភា គឺដោយសារតែច្បាប់មួយចំនួនដែលស្នើ ឡើយដោយនីតិប្រតិបត្តិមិនត្រូវបានសភារបស់ក្រុមប្រឆាំងគាំទ្រឡើយ។ សេចក្តីព្រាងច្បាប់មួយចំនួនរួមទាំងការព្យាយាម ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរមិនបានធ្វើឲ្យច្បាប់នេះចេញរួចឡើយ។ ត្រង់នេះហើយដែលប្រធានាធិបតី Maduro ឆក់ ឱកាសប្រើប្រាស់អំណាចរបស់ខ្លួនរហូតដល់ប៉ះពាល់រដ្ឋធម្មនុញ្ញ ធ្វើឲ្យបក្សប្រឆាំងផ្ទុះបាតុកម្មទាមទារឲ្យប្រធានាធិបតីដើរ ត្រលប់ក្រោយវិញ។
វិបត្តិដំបូងៗនាំឲ្យមានរឿងដូចនេះ
មិនតែប៉ុណ្ណោះ គណបក្សប្រឆាំងបានរកឃើញការគ្រប់គ្រងប្រាក់ចំណូល ដែលបានមកពីផលិតផលប្រេងមិនត្រឹមត្រូវគឺ មានការកឹបកេង។
ត្រង់នេះដែលធ្វើឲ្យអ្នកគាំទ្រគណបក្សប្រឆាំងសម្តែងកំហឹង ហើយចុះដើរតាមផ្លូវធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតី Maduro ចុះចេញពីតំណែង។ ក្រៅពីនេះ បាតុករបានទារឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់។
វិបត្តិកើតឡើងតាំងពីខែមេសាបណ្តាលឲ្យមនុស្សស្លាប់ជាង ១០០នាក់
ចាប់តាំងពីផ្ទុះវិបត្តិតាំងពីខែមេសាមកនោះមានការកត់ត្រាថា មនុស្សស្លាប់១០៣នាក់ដោយសារតែការប៉ះទង្គិចជាមួយ ប៉ូលីសបង្ក្រាបកុប្បកម្ម។ កុប្បកម្មបានផ្ទុះពេញរដ្ឋធានី Caracas ដែលបាតុករភាគច្រើនមកពីបណ្តាលខេត្តនានានៅជុំវិញ រដ្ឋធានីនេះ ហើយបាតុករភាគច្រើនជាអ្នកគាំទ្រគណបក្សប្រឆាំង។ ប៉ុន្តែកាលពីសប្តាហ៍មុននោះ សមាជិកសភារបស់គណ បក្សប្រឆាំងដែលកំពុងប្រជុំគ្នានៅរដ្ឋសភាត្រូវបានអ្នកគាំទ្រគណបក្សកាន់អំណាច ដែលភាគច្រើនចូលចិត្តហិង្សាកាន់ ដំបូងគ្រប់ដៃបានចូលទៅរដ្ឋសភា ហើយវាយទៅលើសមាជិកសភាបណ្តាលឲ្យរបួសជាច្រើននាក់។
សមាជិកសភាទាំងនោះសុទ្ធតែជាសមាជិកនៃគណបក្សប្រឆាំង។ ហិង្សានេះហើយដែលបណ្តាលឲ្យគណបក្សប្រឆាំង ប្រកាសធ្វើកូដកម្មនៅទូទាំងប្រទេសកាលពីថ្ងៃទី២៤ កក្កដា ហើយពេលនោះអំពើហិង្សាបានបន្តកើតឡើងទៀត ប៉ុន្តែហិង្សា នេះមិនមែនកើតឡើងដោយសារអ្នកគាំទ្រគណបក្សប្រឆាំង និងអ្នកគាំទ្ររដ្ឋាភិបាលនោះទេគឺកើតឡើងរវាងបាតុករ និង ប៉ូលីសបង្ក្រាបកុប្បកម្ម។
បាតុកម្មធ្វើឡើងដោយមានពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេសបានចូលរួមគឺធ្វើឡើងមិនមែនតែនៅរដ្ឋធានី Caracasនោះទេ គឺនៅបណ្តាលខេត្តមួយចំនួនផងដែរ។
បាតុកម្មរបស់គណបក្សប្រឆាំងនេះគឺម្យ៉ាងគត់ទាមទារឲ្យមានការបោះឆ្នោតប្រធានាធិបតីឡើងវិញ។ តែត្រូវបានជំទាស់ដាច់ ខាតដោយប្រធានាធិបតីMaduro។
ប្រធានាធិបតីប្រកាសបោះឆ្នោតសភាធម្មនុញ្ញថ្ងៃ៣០កក្កដា
ដោយសារភាពមិនចុះញ៉មនឹងការគាបសង្កត់របស់គណបក្សប្រឆាំងបើទោះជាខ្លួនធ្លាក់ប្រជាប្រិយភាពយ៉ាងគំហុកក៏ដោយ តាមរយៈការស្ទង់មតិកាលពីថ្មីៗនេះ ដែលបង្ហាញថា ពលរដ្ឋវេណេហ្សូអេឡាគាំទ្រប្រធានាធិបតីនេះ គឺនៅសល់តែ ២០ ភាគ រយប៉ុណ្ណោះនៃប្រជាជនជាង៣០លាននាក់។
ករណីនេះនាំឲ្យប្រធានាធិបតីដែលមិនបានសម្រេចក្នុងការព្យាយាមធ្វើវិសោធនកម្ម ដើម្បីពង្រីកអំណាចរបស់ខ្លួនបានជា លោកប្រកាសឲ្យមានការបោះឆ្នោតសភាធម្មនុញ្ញនៅថ្ងៃទី៣០ កក្កដាដែលជាប្រយោជន៍នៃការតាក់តែងរដ្ឋធម្មនុញ្ញថ្មីឡើង វិញ។ ករណីនេះហើយដែលក្រុមប្រឆាំងមើលឃើញថា ប្រធានាធិបតី Maduroមានផែនការរុះរើរដ្ឋធម្មនុញ្ញ ហើយព្យាយាម បន្ថែមអាណត្តិរបស់ខ្លួន ដោយមិនឆ្លងកាត់ការបោះឆ្នោតប្រធានាធិបតី។
គោលបំណងនេះហើយត្រូវបានមើលឃើញថា លោក Maduroកំពុងតែរៀបចំត្រួសត្រាយផ្លូវទៅរករបបកម្មុយនិស្ត ដូច ប្រទេសគុយបាដែលមានការដឹកនាំពីបងទៅប្អូន ហើយមានតែគណបក្សមួយតែប៉ុណ្ណោះ។ ប្រទេសវេណេហ្សូអេឡា និង គុយបាស្ថិតក្នុងទ្វីបអាមេរិកតែមួយដូចគ្នា។ តែ ប្រទេសគុយបាប្រកាន់របបកម្មុយនិស្ត តាំងពីសម័យសង្គ្រាមត្រជាក់ គឺមក ទល់ពេលនេះ។ ប្រទេសនេះគ្មានទេគណបក្សប្រឆាំង។ អ្នកនយោបាយណាប្រឆាំងការដឹកនាំត្រូវតែក្លាយជាអ្នកទោស។
តើវេណេហ្សូអេឡាអាចក្លាយជាគុយបាដែរឬទេ?
ចម្លើយគឺគ្មានទេ។ អ្នកវិភាគប្រចាំទូរទស្សន៍CNNនិង BBCមើលឃើញថាប្រជាជនវេណេហ្សូអេឡាមិនបណ្តោយ ឲ្យអំណាច របស់ខ្លួនស្ថិតនៅក្រោមបុគ្គលផ្តាច់ការ Maduro បានឡើយ។ ការអះអាងដូចនេះ ដោយសារតែសន្ទុះរបស់ប្រជាជន វេណេ ហ្សូអេឡា គឺ៨០ភាគរយដែលបានបោះប្រជាមតិថ្មីៗ នេះគឺពួកគេបានបង្ហាញឆន្ទៈប្រឆាំងការដឹកនាំប្រទេសទៅរក របបផ្តាច់ ការ។
ស្របពេលនេះដែរប្រជាជនវេណេហ្សូអេឡា កំពុងតែស្វែងរកអន្តរាគមន៍ពីសហរដ្ឋអាមេរិកឲ្យជួយបញ្ចប់វិបត្តិនយោបាយ ដោយនាំមកនូវការដឹកនាំបែបថ្មីគឺ ប្រទេសដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យកើតចេញពីការបោះឆ្នោត។ ទំនងមិន ចង់ឲ្យមានរបបកុម្មុយនីស្តកើតមាននៅលើទ្វីបរបស់ខ្លួន លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានព្រមានថា បើ ប្រទេសនេះធ្លាក់នៅក្នុងរបបផ្ដាច់ការមែននោះ គឺ អាមេរិកត្រូវតែដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ដោយបញ្ឈប់ការនាំប្រេងចូលពី ប្រទេសនេះទាំងស្រុង៕
ប្រែសម្រួលដោយ លោក នួន បូរិន