loader
សម្តេច ហ៊ុន សែន

សម្តេច​ហ៊ុន​ សែន​ ជំរុញ​និរន្ត​ភាព​មន្ទីរពេទ្យ​គន្ធ​បុប្ផា​(មានសំឡេង)

ភ្នំពេញ៖រដ្ឋាភិបាលស្នើឲ្យក្រសួងសំខាន់ចំនួនពីរចូលរួមវិភាគទានក្នុងការធានាឲ្យមាននិរន្តភាពនៃមន្ទីរពេទ្យគន្ធបុប្ផា។មន្ទីរពេទ្យនេះដែលបានទទួលព្យាបាលកុមារកម្ពុជាមកពីគ្រួសារក្រីក្រចំនួនជិត១៥លាននាក់ក្នុងរយ´ពេលពីរទសវត្ស។

កញ្ញាជុំ ជោគជាតា រាយការណ៍ជូនដូចតទៅ៖

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានជំរុញក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល គាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីអនុញ្ញាតិឲ្យមន្ទីរពេទ្យឲ្យឥតគិតថ្លៃនេះអាចបន្តជីវិតស្ថិតស្ថេរបាន។

Dr. Beat Richner

សម្តេច ហ៊ុន សែន ៖«បន្ថែមលើនេះ ខ្ញុំសូមស្នើជាពិសេសឱ្យក្រសួងសេដ្ឋកិច្ចហិរញ្ញាវត្ថុ និងក្រសួងសុខាភិបាលសហការគ្នារៀបចំនូវផែនការផ្ដល់ការគាំទ្រចាំបាច់ទាំងឡាយ ពិសេសផែនការផ្ដល់ការគាំទ្រហិរញ្ញាវត្ថុពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានិរន្ដភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធៈបុប្ផា នៅលើមូលដ្ឋាននៃការរក្សា វិន័យល្អ គុណភាពសេវា និងការផ្ដល់ការថែទាំជូនកុមារគ្រប់រូបមិនគិតថ្លៃ»។

សេចក្តីថ្លែងការណ៍របស់សម្តេចហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រកាសសម្ភោធដាក់ឲ្យប្រើប្រាស់ក្របខណ្ឌ័គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ -២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃចន្ទ័នេះ។

បើយោងតាមទំព័រហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ៨០ភាគរយនៃកុមារដែលមានជំងឺធ្ងន់ធ្ងរទាំងនោះ នឹងគ្មានសំណាងល្អឡើយប្រសិនបើមិនបានដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យទេនោះ។ ក្រៅពីនោះមានស្ត្រីចំនួន១៩២,៨៩៧នាក់មកសម្រាលកូន និងមានស្ត្រីទទួលការពិនិត្យ តាមដានផ្ទៃពោះចំនួន ១,៣៩០,៣២៣ដង។

លោក ដេនីស ឡូរ៉ង់ ជំនួយការរបស់លោកវេជ្ជបណ្ឌិត បេអាត រិចន័រ អបអរសាទរសេចក្តីថ្លែងការណ៍របស់សម្តេចហ៊ុន សែន ដោយចាត់ទុកថានេះជាដំណឹងល្អសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាស្របពេលដែលលោកវេជ្ជបណ្ឌិត រិចន័រ បានអំពាវស្វែងរកជំនួយបន្ថែមពីរាជរដ្ឋាភិបាលលោករំពឹងថា ជំនួយមូលនិធិពីរាជរដ្ឋាភិបាលកម្ពុជានឹងត្រូវបង្កើនកាន់តែច្រើនថែមទៀត។
លោក ដេនីស ឡូរ៉ង់៖«យើងសប្បាយចិត្តខ្លាំងណាស់ដោយដឹងថារដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកការគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាបន្ត ក្នុងលក្ខខណ្ឌ័ការងារដូចគ្នាបេះបិទ និងលក្ខខណ្ឌ័នៃសិទ្ធិទទួលបានការព្យាបាលនៅដដែលដូចដែលមន្ទីរពេទ្យគន្ធបុប្ផាកំពុងដំណើរការសព្វថ្ងៃនេះ»។

កុមារកម្ពុជាភាគច្រើនដែលទទួលបានការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាមកពីគ្រួសារដែលក្រីក្រ។កាលពីឆ្នាំ ២០១៦ មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញនិងខេត្តសៀមរាប បានទទួលកុមារកម្ពុជាមកពិនិត្យនិងព្យាបាលចន្លោះពី១៦ ទៅ១៨ម៉ឺននាក់។
រៀងរាល់ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផាត្រូវការមូលនិធិចំនួន ៤០លានដុល្លារ ដើម្បីធ្វើប្រតិបត្តិការសង្គ្រោះកុមារកម្ពុជា។

កាលពីឆ្នាំកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមវិភាគទានក្នុងដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផាចំនួន៦លានដុល្លារអាមេរិក។ដោយឡែកកាកបាទក្រហមកម្ពុជាបានផ្តល់ជំនួយថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន១លានដុល្លារ។ដោយសារមានការរៀបចំព្រឹត្តិការសប្បុរសធម៌ផ្សេងសម្រាប់គាំពារដល់មន្ទីរពេទ្យគន្ធបុប្ផា លោក ដេនីស ឡូរ៉ង់ រំពឹងថា នឹងទទួលបានប្រាក់ជំនួយពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ១១លានដុល្លារ នៅឆ្នាំ២០១៧នេះ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ​ដោយបង្កើនការ​ធ្វើពាណិជ្ជកម្ម និងវិនិយោគ

ជំនួបរវាងមេដឹកនាំកម្ពុជា និងម៉ាឡេស៊ី នឹងជួយ​​[...]

នាយិកាអង្គការភ្លែន៖អាពាហ៍ពិពាហ៍វ័យក្មេង និងបោះបង់ការសិក្សាជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍ក្មេងស្រី

នាយិកាអង្គការភ្លែនអន្ដរជាតិ លោកស្រី គ្វីននេត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x