en     km
en     km

ចិនព្រមានឥណ្ឌាកុំបង្កសង្គ្រាមប្រយ័ត្នដូចសង្គ្រាម១៩៦២ (មានសម្លេង)

Share

ក្រសួងការពារជាតិនៃប្រទេសចិននៅថ្ងៃចន្ទទី២៤ កក្កដានេះ បានព្រមានឥណ្ឌាដែលជាប្រទេសធំដូចគ្នាកុំបង្កភាពតានតឹងនៅតាមព្រំដែនឲ្យសោះ គឺប្រយ័ត្នដូចសង្គ្រាម១៩៦២។ ក្រសួងការពារជាតិប្រទេសចិនបានបញ្ជាក់ដូចនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនគឺធ្វើឡើងបន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនមួយចំនួនរវាងប្រទេសទាំងពីរ។

ព្រំដែនឥណ្ឌានិងចិនមានប្រវែង៣៥០០គីឡូម៉ែត។

ជូនសេចក្តីប្រែសម្រួលដោយកញ្ញា ហ្សូលី៖

 

 

ប្រទេសធំទាំងពីរនេះមានប្រជាជនជាង១៣០០លាននាក់ប្រហាក់ប្រហែលគ្នា។ កាលពីក្នុងសង្គ្រាមព្រំដែន១៩៦២ កងទ័ពឥណ្ឌាត្រូវបានរាយការណ៍មកថាបានស្លាប់ច្រើនជាងកងទ័ពប្រទេសចិន ប៉ុន្តែចិនមិនអាចចូលលុកលុយតំបន់ព្រំដែនតាមប្រទេសឥណ្ឌាបានឡើយមកដល់ពេលនេះ។

តំបន់ដែលតានតឹងរយៈពេលចុងក្រោយនេះគឺនៅព្រំដែននៃរដ្ឋស៊ីគីម ដែលជាប់ព្រំដែនប្រទេសចិន។ អ្នកនាំពាក្យក្រសួងការពារជាតិប្រទេសចិន វ៊ូ គៀន បានប្រាប់អ្នកសារព័ត៌មានថា ចិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន។

ដំណើរដែលឈានមកដល់ភាពតានតឹងនេះកើតឡើងបន្ទាប់ពីឥណ្ឌាបានធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងដោយអូសនាវាចំបាំងរបស់ឥណ្ឌាដ៏ធំមួយឆ្លងកាត់ទីនោះបណ្តាលឲ្យចិនសម្តែងកំហឹងយ៉ាងខ្លាំង។ តែយ៉ាងណាក៏ដោយទីក្រុងញ៉ូវដេលីបានប្រាប់ទីក្រុងប៉េកាំងថា ខ្លួនមានសិទ្ធបើកកាត់សមុទ្រចិនខាងត្បូងព្រោះវាជាខ្សែទឹកអន្តរជាតិ។

ការគម្រាមពីសំណាក់ចិនទៅលើឥណ្ឌាមិនទាន់មានប្រតិកម្មភ្លាមៗពីរដ្ឋាភិបាលក្រុងញ៉ូវដេលីនៅឡើយទេ។ តែប្រទេសធំទាំងពីរនេះសុទ្ធតែមានគ្រឿងសព្វាវុធទំនើបៗដូចគ្នាគឺមានអាវុធនុយក្លេអ៊ែរទៀតផង។ យ៉ាងណាក៏ដោយឥណ្ឌាមានសហរដ្ឋអាមេរិកនៅពីក្រោយ៕ប្រភពៈReuters

Share

ព័ត៌មានទាក់ទង

Image