en     km
en     km

ដូណាល់ត្រាំ គំរាមដាក់ទណ្ឌកម្មប្រទេស វេណេហ្សូអេឡា បើទៅរករបបផ្តាច់ការ

Share

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានគំរាមប្រធានាធិបតី នៃប្រទេស វេណេហ្សូអេឡា ដែលកំពុងទាញប្រទេសទៅរករបបផ្តាច់ការនិយម គឺដូចប្រទេសគុយបា។

លោកត្រាំ បានគំរាមដូចនេះ បន្ទាប់ពី ប្រធានាធិបតីវេណេហ្សូអេឡា លោក នីកូឡាស ម៉ាឌុយរ៉ូ កំណត់ពេលវេលាថ្ងៃ ៣០ កក្កដានេះ ដើម្បីបោះឆ្នោតកែប្រែរដ្ឋធម្មនុញ្ញ ដែលក្រុមប្រឆាំង ហៅថា ជាការពង្រីកអាណត្តិរបស់ប្រធានាធិបតី បច្ចុប្បន្ន ហើយសំដៅ ទៅរក ការដឹកនាំ បែបកុម្មុយនីស្តបែបផ្តាច់ការ។

ការបោះឆ្នោតនេះ ដើម្បីជ្រើសរើសតំណាងរាស្រ្តថ្មីហើយ តំណាងរាស្រ្តទាំងនោះ ដែរជាប់ឆ្នោត ត្រូវកែប្រែរដ្ឋធម្មនុញ្ញទៅតាមអំណាចរបស់ប្រធានាធិបតី។

ប្រសិនបើមានការបោះឆ្នោតតាមការគ្រោងទុកមែននោះ គឺសភាបច្ចុបន្យដែលគ្រប់គ្រងដោយគណបក្សប្រឆាំងត្រូវបានរំលាយ។ ដោយសារហេតុនេះលោកត្រាំ ជាប្រធានាធិបតីអាមេរិក បានព្រមានថា នឹងដាក់ទណ្ឌកម្ម លើប្រទេសវេណេហ្សូអេឡានេះ។

លោកត្រាំ បានហៅប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ ថា កំពុងតែសុបិន្ត ថាខ្លួនអាចកាន់អំណាចរាប់សិបឆ្នាំ ទៅមុខទៀត ហើយតាំងចិត្តជាមេដឹកនាំតែម្នាក់គត់របស់ប្រទេសនេះ។

វេណេហ្សូអេឡា ជាប្រទេសធំទី៣ នៃការនាំប្រេងឥន្ធនះទៅសហរដ្ឋអាមេរិក បន្ទាប់ពី ប្រទេសកាណាដា និង អារ៉ាបីស៊ាអូឌីត ដែលក្នុងមួយថ្ងៃប្រទេសនេះ ផលិតប្រេងឆៅបាន ៧៨០ ពាន់ បារ៉ែល៕ ប្រភពៈAljazeera

Share

Image
Image
Image