loader

មេទ័ពជាន់ខ្ពស់របស់អាមេរិក ប្រាប់លោកត្រាំថា ត្រូវតែឆាប់វាយប្រហារកូរ៉េខាងជើង

មេទ័ពកំពូលម្នាក់របស់សហរដ្ឋអាមេរិក បានប្រាប់លោកត្រាំថាអាមេរិកត្រូវតែ វាយប្រហារទៅលើកូរ៉េខាងជើងដោយមិនត្រូវប្រាប់ឲ្យដឹងជាមុនទេ គឺដើម្បី កម្ទេច ទីតាំងសំខាន់ៗរបស់កូរ៉េខាងជើងឲ្យបានមុនសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡើង មេទ័ពអាមេរិករូបនេះ គឺឧត្តមសេនីយ៍ JOSEPH DUNFORD ដែលជាអគ្គសេនាធិការរួមប្រចាំសេតវិមាន។

 

មេទ័ពរូបនេះបានបញ្ជាក់ថា រដ្ឋនៅសហរដ្ឋអាមេរិក ដែលអាចរងការវាយប្រហារ ពីសំណាក់កាំជ្រួចរបស់កូរ៉េខាងជើង គឺមានរដ្ឋហាវៃ និង រដ្ឋអាឡាស្កា បានដាក់ពង្រាយកាំជ្រួចការពាររួចរាល់អស់ហើយ។លោកបានបញ្ជាក់ទៀតថា លទ្ធិភាពនៃការផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង ទំនងជៀសមិនរួចទេ ប៉ុន្តែ គេមិនត្រូវទុកពេលវេលាឲ្យសត្រូវឈ្លានពានបានឡើយ។

កន្លងមក មិនមានតែមេទ័ពម្នាក់នោះទេ ដែលទទូចឲ្យលោកត្រាំ វាយប្រហារ លើកូរ៉េខាងជើង គឺមានមេទ័ពនិង ទីប្រឹក្សារសន្តិសុខជាតិ ជាច្រើន របស់អាមេរិក ក៏បានទទូចដូចនេះដែរ។ លោក ត្រាំបានបញ្ជាក់ថា សង្គ្រាមវាអាចបង្ករឲ្យមានវិនាសកម្មធ្ងន់ធ្ងរ តែជម្រើស នៃការធ្វើសង្គ្រាមក៏មិនមានន័យថាត្រូវតែទាត់ចោលនោះដែរ។

តាមអ្នកវិភាគ ដំណើរទៅរកសង្គ្រាម នៅឧបទ្វីបកូរ៉េ កាន់តែ ខិតចូលមកដល់ គឺរង់ចាំតែប្រទេស មួយចំនួន ដែលជាមហាសម្ព័ន្ថមិត្តរបស់អាមេរិក ជាពិសេស គឺសហភាពអ៊ឺរ៉ុបបានប្រកាសគាំទ្រអាមេរិក គឺសង្គ្រាមនិងចាប់ផ្តើមផ្ទុះឡើង។

សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង ធំៗ ចំនួន ៣ គ្រឿង និង នាវាមុជទឹក ចំនួនពីគ្រឿងបានទៅដល់សមុទ្រកូរ៉េហើយ៕ប្រភពៈEpress.co.uk

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x