loader
កម្ពុជា​នាំ​ចេញ​ស្វា​ក្តាម

កម្ពុជា​នាំ​ចេញ​ស្វា​ក្តាម​ទៅ​ទីផ្សារ​អន្តរជាតិ​ប្រមាណ​ជាង​ ២​ពាន់​ក្បាល​ នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​

ភ្នំពេញ ៖ រយៈពេល៦ខែកន្លងទៅ ក្នុងឆ្នាំ២០១៧នេះ កម្ពុជាបាននាំចេញប្រភេទស្វាក្តាមជំទង់ចំនួនប្រមាណ ២,៣១២ក្បាលទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែកក្កដានេះ។

 

 

របាយការណ៍ដដែលបានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន៦ គ្រប់គ្រងកសិដ្ឋានចំនួន៧ ដែលចិញ្ចឹម និងបង្កាត់ពូជស្វាក្តាម ដោយមានស្វាក្តាមសរុបចំនួន ៣៩,៩២២ ក្បាល ក្នុងនោះកូនកើតក្នុងខែសរុបចំនួន ៣,៦០៩ ក្បាល ហើយសត្វស្វាក្តាមជំទង់បាននាំចេញសរុបប្រមាណ ២,៣១២ ក្បាល ប្រហាក់ប្រហែលនឹងចំនួនដែលនាំចេញកាលពី៦ ខែ ឆ្នាំ២០១៦ កន្លងទៅ។

សត្វស្វាក្តាមទាំងនេះ ត្រូវបានគេនាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា ចិន ជប៉ុន និងសហរដ្ឋអាមេរិកជាដើម ដើម្បីយកទៅធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍។

បច្ចុប្បន្នមានក្រុមហ៊ុនទាំង៦ ដែលគ្រប់គ្រងកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្វាក្តាម ។ ក្រុមហ៊ុនទាំងនោះ មានដូចជាក្រុមហ៊ុនចិន អាមេរិក កូរ៉េ និងក្រុមហ៊ុនខ្មែរចំនួន២ មាន៧ ទីតាំងរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម និងកំពង់ធំ ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យមានការបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្វាក្តាម សម្រាប់ធ្វើការនាំចេញ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x