en     km
en     km

​ កម្ពុជាត្រៀមបញ្ជូនចិនតៃ​វ៉ាន់​​៧នាក់ទៅប្រទេសចិន តែអា​ជ្ញាធរតៃវ៉ាន់ប្រឆាំង​​នឹងការបញ្ជូននេះ​

Share

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងរៀបចំដើម្បីបញ្ជូនជនជាតិតៃវ៉ាន់ចំនួនប្រាំពីរនាក់ទៅកាន់ប្រទេសចិន បន្ទាប់ពីពួកគេត្រូវចាប់ខ្លួនកាលពីសប្តាហ៍មុន។

កម្ពុជាត្រៀមបញ្ជូនចិនតៃ​វ៉ាន់​

លោក អ៊ុក ហៃ សិលា ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ក្រសួងមហាផ្ទៃកំពុងតែត្រៀមខ្លួនបញ្ជូនខ្លួនពួកគេទៅប្រទេសចិនវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ជនជាតិតៃវ៉ាន់ទាំងប្រាំពីរនាក់ត្រូវចាប់ខ្លួនក្នុងចំណោមជនជាតិចិនដែលត្រូវឃាត់ខ្លួនសរុបចំនួន៣១ នាក់ កាលពីថ្ងៃចន្ទ័ទី១៧ខែកក្កដា ក្រោមបទសង្ស័យថាពួកគេបានជម្រិតទារប្រាក់តាមអ៊ីនធើណែត។

ជនជាតិចិនតៃវ៉ាន់ទាំងប្រាំពីរនាក់កំពុងស្ថិតក្រោមការឃុំខ្លួន។

យោងតាមកាសែត The China Post ប្រតិភូតៃវ៉ាន់មួយក្រុមបានមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ចៀសការបញ្ជូនខ្លួនជនជាតិខ្លួនទៅកាន់ប្រទេសចិន។ប៉ុន្តែនៅមិនទាន់បានចម្លើយពីអាជ្ញារកម្ពុជានៅឡើយទេ។

អាជ្ញាធរតៃវ៉ាន់ បាននិយាយថា កាលពីឆ្នាំមុនប្រទេសកម្ពុជាបាននិរទេស ជនជាតិតៃវ៉ាន់១៣នាក់ដែលជាប់ចោទពីបទឧក្រិដ្ឋដូចគ្នាទៅប្រ ទេសចិន បើទោះបីជាមានការប្រឆាំងពីតៃវ៉ាន់ក៏ដោយ។ ប្រទេសកម្ពុជាធ្លាប់បានប្រកាសគាំទ្រនយោបាយចិនតែមួយ។

អាជ្ញាធរតៃវ៉ាន់ បាននិយាយថា ប្រទេសកម្ពុជា គឺជាប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ប្រទេសចិន ហើយកម្ពុជាមិនបានទទួលស្គាល់រដ្ឋាភិបាលរបស់កោះតៃវ៉ាន់នោះទេ៕

 

Share

ព័ត៌មានទាក់ទង

Image