loader

កូរ៉េខាងជើងនឹងបន្តបាញ់កាំជ្រួចថែមទៀត ខណៈមិនឆ្លងតបការសុំចរចា

កូរ៉េខាងជើងត្រៀមបាញ់កាំជ្រួញអន្តរទ្វីបមួយលើកទៀតក្នុងពេលឆាប់ៗនេះ បើទោះជាតងសម្ពាធយ៉ាងខ្លាំងពីសហគមន៍ អន្តរជាតិក៏ដោយ។ យោងតាមបណ្តាញសារព័ត៌មានCNN ដែលបានស្រង់ប្រភពមន្ត្រីសហរដ្ឋអាមេរិកចុះផ្សាយ កាល ពីថ្ងៃ ទី២០ កក្កដាថា ក្រុងព្យុងយ៉ាងបានត្រៀមដើម្បីបាញ់កាំជ្រួចអន្តរទ្វីបជាថ្មីទៀតនៅប៉ុន្មានសប្តាហ៍នេះខណៈ ប្រទេស នេះ ព្រមានសហរដ្ឋអាមេរិកថាអាំចវាយកំទេចរដ្ឋអាឡាស្កាបានគ្រប់ពេលវេលាទាំងអស់ដោយការបាញ់កាំជ្រួច របស់ខ្លួន ។

កាំជ្រួចដែលក្រុងព្យុងយ៉ាងបានបាញ់កន្លងមកជាកាំជ្រួចអន្តរទ្វីបនេះគឺប្រភេទ ICBM ដែលវាអាចរត់បានជាច្រើនរយគីឡូ ម៉ែត។ កាលពីថ្ងៃទី៤ កក្កដា កូរ៉េខាងជើងបានបាញ់កាំជ្រួចប្រភេទនេះដែលខ្លួនអះអាងថា បាញ់ដល់រដ្ឋមួយចំនួននៃសហ រដ្ឋអាមេរិកដូចជា រដ្ឋអាឡាស្កា ឬហាវ៉ៃជាដើម។

តាមប្រភពដដែលកូរ៉េខាងជើងអាចបាញ់កាំជ្រួចចេញពីនាវាមុជទឹក។ នៅពេលដែលកូរ៉េខាងជើងត្រៀមបាញ់កាំជ្រួចអន្តរ ទ្វីបនេះ កូរ៉េខាងត្បូងដែលជាប្រទេសបងប្អូននឹងគ្នាបានដាក់សំណើ សុំចរចាជាមួយមេដឹកនាំកូរ៉េខាងជើងតែមកដល់ពេល នេះពុំឃើញប្រទេសកុម្មុយនិស្តមួយនេះបានឆ្លើយតបនៅឡើយទេ។ តែប្រព័ន្ធផ្សាយព័ត៌មានមួយចំនួនអះអាងថា កូរ៉េខាង ជើងទំនងជាបដិសេធសំណើររបស់កូរ៉េខាងត្បូង។ អ្នកសង្កេតការមើលឃើញថា បើកូរ៉េខាងជើងបដិសេធមែននោះនាំឲ្យ ស្ថានការណ៍ទៅរកសង្គ្រាមកាន់តែកៀកចូលមកដល់៕ ប្រភពៈCNN

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x