en     km
en     km

កម្ពុជា៖ គោមួយក្បាលដែលគេថាជាមនុស្សចាប់ជាតិ ល្បីពេញប្រព័ន្ធផ្សព្វផ្សាយ

Share

មិនថាឡើយប្រព័ន្ធបណ្ដាញសង្គម ក្នុងស្រុក  សូម្បីប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិល្បីៗ ក៏បាន ចុះផ្សាយដែរ ដែលបានទាញ ឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង គឺដោយសារកូនគោមួយក្បាល ជាកម្មសិទ្ធិរបស់ពលរដ្ឋម្នាក់នៅ ខេត្តក្រចេះ មាន វិញ្ញណ ជាមនុស្ស។ សូមតាមដាន វីដេអូឃ្លីបមួយនេះរបស់ពលរដ្ឋម្នាក់ដែលបាន បង្ហាញពីស្ត្រីម្នាក់ ថាគោនេះ ជាប្ដី របស់គាត់ ស្លាប់ហើយចាប់ ជាតិមកជាកូនគោមួយក្បាលនេះ។

គោមួយក្បាលដែលគេថាជាមនុស្សចាប់ជាតិ

រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍នេះ គឺជាការពិតបានផ្ទុះក្នុងបណ្តាញសង្គមមួយរយៈហើយ តែ បណ្ដាញផ្សាយព័ត៌មាន Channel News Asia ជាប្រព័ន្ធផ្សព្វផ្សាយពេញនិយម  នៅ លើពិភពលោក បានចុះ ផ្សាយ អំពី ស្ត្រីខ្មែរវ័យចំណាស់ម្នាក់ ជាស្រ្តីមេម៉ាយ មានជំនឿថា ប្តីរបស់ខ្លួនដែលស្លាប់ទៅបានចាប់ជាតិជាកូនគោដែលមានអាយុទើប៥ខែ។

ស្រី្ត ឃីម ហង្ស វ័យ ៧៤ឆ្នាំជា ពលរដ្ឋខេត្តក្រចេះនៃភាគឥសានកម្ពុជា បាននិយាយថា មានមនុស្សប្រមាណចាប់ពី ១០០នាក់ បានមកលេងនិងចង់មកមើលកូនគោរបស់គាត់។

ស្រី្តរូបនេះបានបន្តថា កូនគោមួយនេះមានអត្តចរិកនិងវិញ្ញណដូចជាប្តីរបស់គាត់ដែលបានស្លាប់ទៅ ដែលមានឈ្មោះថា ទល់ ខុត បានស្លាប់កាលពីមួយឆ្នាំមកមុន។

កូនគោនេះបានកើតតាំងពីខែមិនា ដែលមានមនុស្សជាច្រើនតាមដានវាតាមរយៈបណ្តាញសង្គម។

ស្រី្តម្នាក់ទៀតគឺអ្នកស្រី ថាច វីន អាយុ ៣២ឆ្នាំ បានទស្សនាវីដេអូដែលកូនគោឡើងជណ្តើរចូលទៅក្នុងផ្ទះតាម រយៈបណ្តាញ សង្គម អ្នកស្រីបាន រៀបរាប់ថា អ្នកស្រីមានអារម្មណ៍ថាប្លែកណាស់ដែលបានឃើញហេតុការណ៍នេះ ។ស្រ្តីរូបនេះបន្ថែមថាបានឃើញសកម្មភាពរបស់គោនោះ ដោយផ្ទាល់ដែល គិតថាគោនេះ មានអារម្មណ៍ដូចមនុស្ស។

ស្ថិតនៅក្នុងផ្ទះឈើមួយកន្លែងក្នុងខេត្តក្រចេះ កូនគោមួយក្បាលនេះបានស៊ី និងដេកនៅលើគ្រែពូកដែលប្តីរបស់អ្នកស្រី ធ្លាប់ប្រើប្រាស់កាលពីមុន។

ស្រី្តចំណាស់រូបនេះបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានReutersថា អ្នកស្រីនឹងថែរក្សាវាពេញមួយជីវិតរបស់អ្នកស្រី។

គោ ជាជំពូកសត្វ ពាហនៈ ដែលជាមធ្យោបាយ មួយ ជួយកសិករ ក្នុងការធ្វើស្រែចម្ការ និង ជារបស់មួយ ជាស្បៀងអាហារ របស់មនុស្ស។ ប៉ុន្តែ សម្រាប់ ប្រជាជន ឥណ្ឌា ដែលគោរព ស្រឡាញ់ គោ ក្រោមលក្ខខណ្ឌនៃជំនឿសាសនា ហិនឌូ គឺគោត្រូវ បានចាត់ទុកជាព្រះអាទិទេពមួយ ដែលតែងផ្ដល់ សេចក្ដីសុខ ដល់គ្រួសារនិងសហគមន៍៕

 

Share

Image
Image
Image