loader

កូរ៉េខាងជើងប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

របាយការណ៍មួយពីអង្គការសហប្រជាជាតិ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងកំពុងប្រឈមមុខ នឹងវិបត្តិស្បៀងយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០០១ ដែលធ្លាប់កើតមានម្តង។

 

កូរ៉េខាងជើងប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ផលិតផលកសិកម្មរបស់ប្រទេសនេះ ត្រូវបានបំផ្លាញដោយភាពរាំងស្ងួត ដែលធ្វើឱ្យស្បៀងរបស់ប្រទេសនេះខ្វះខាតយ៉ាងខ្លាំង។

ភ្នាក់ងារអន្តរជាតិនេះបានបញ្ជាក់ទៀតថា គ្រោះរាំងស្ងួតនេះបានបណ្តាលឱ្យកុមារ និងមនុស្សចាស់ជរាជួបគ្រោះថ្នាក់មុនគេ។

ករណីដូចគ្នានេះ បានកើតមានកាលពីទសវត្សឆ្នាំ១៩៩០ បានបណ្តាលឱ្យជនជាតិកូរ៉េខាងជើងជាច្រើនពាន់នាក់បានស្លាប់ ដោយការអត់មានអាហារទទួលទាន។

កាលពីថ្ងៃព្រហស្បតិ៍ ទី២០ កក្កដា ភ្នាក់ងារកសិកម្ម និងស្បៀងអាហារអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសនេះត្រូវជំនួយស្បៀងជាបន្ទាន់ដើម្បីជួយសង្រ្គោះមនុស្សជាច្រើនលាននាក់ ដែលកំពុងរងគ្រោះដោយសារភាពអត់ឃ្លាន។

ស្របពេលនេះដែរ កាលពីដើមសប្តាហ៍នេះប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសកូរ៉េខាងជើង បានផ្តល់ជំនួយពោតសំលី ២៤០០តោន ដើម្បីជួយដល់ប្រទេសដែលផលិតអាវុធនុយក្លេអ៊ែរនេះ។ យ៉ាងណាក៏ដោយ កូរ៉េខាងជើងដែលកំពុងជួយគ្រោះអត់ឃ្លានស្រាប់ហើយ កំពុងរងគ្រោះទៀត ដោយសារការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ដោយសារតែប្រទេសនេះរំលោភច្បាប់អន្តរជាតិ ហាមសាយភាយអាវុធនុយក្លេអ៊ែរ៕ ប្រភព៖BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x