loader
លោកស្រី​អ៊ុ​ង​សាន​សូ​ជី​-រម្លឹក​ខួប​៧០​ឆ្នាំ​

លោកស្រី​អ៊ុ​ង​សាន​សូ​ជី​ រម្លឹក​ខួប​៧០​ឆ្នាំ​នៃ​ឃាតកម្ម​លើ​ ឪពុក​របស់​លោកស្រី​

ភូមា៖ទីក្រុមប្រឹក្សារដ្ឋភូមាលោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃពុធទី១៩កក្កដានេះបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឪពុករបស់អ្នកស្រីគឺលោក អ៊ុង សាន ដែលត្រូវបានធ្វើឃាតមុនប្រទេសបានឯករាជ្យពីអាណានិគមអង់គ្លេស។

 

ការរម្លឹកខួបលើកទី៧០ គឺ ថ្ងៃទុក្ករបុគ្គល រៀបចំឡើងនៅឯចេតិយ លោក អ៊ុងសាន នៅក្នុងក្រុងយ៉ាំងហ្គន គឺស្របពេលប្រទេសភូមាសព្វថ្ងៃ ក្រោមការដឹកនាំរបស់ លោកស្រី អ៊ុក សានសូជី និងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់លោកស្រី ។

ថ្ងៃទុក្ករបុគ្គលនេះ គឺ ដើម្បីរំលឹកដល់វីរៈបុរសឯករាជ្យទាំង៩រូបរបស់ប្រទេសដែលក្នុងនោះរួមមានលោក អ៊ុង សាន ជាទីប្រឹក្សារដ្ឋដែលលោកត្រូវបានគេធ្វើឃាដកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៤៧។

ការចូលរួមក្នុងពិធីនោះរួមមានអគ្គមេបញ្ជាការយោធា លោកឧត្តមសេនីយ៍ មីន អ៊ុងលាំង, លោក ពូពូទីន សមាជិកសភាតំណាងរាស្ត្រនិងសកម្មជនប្រយុទ្ធនឹងជម្ងឺអេដស៍, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក ទន់ ទន់ អ៊ូ, លោក វីន យិញ ប្រធានសភាជាន់ទាប, អនុប្រធាន យិញ ស្វេ, ប្រធានសភាជាន់ខ្ពស់លោក ម៉ាន វីន ឃាំងថាន់។

អំឡុងពេលប្រារព្ធពិធី កងការពារកិត្តិយសរបស់ភូមាបានផ្លុំត្រែងកិត្តិយសជូនលោកអ៊ុង សាន ជាទីប្រឹក្សារដ្ឋ និងអ្នកដឹកនាំដទៃទៀតដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុរំដោះប្រទេសពីអាណានិគមអង់គ្លេស។ប្រទេសភូមា បានឯករាជ្យពីអាណានិគមអង់គ្លេស នៅថ្ងៃទី៤មករា ១៩៤៨។លោកអ៊ុងសាន ជាឪពុកលោកស្រី សូជី ត្រូវបានប្រជាជភូមា ថា ជាបិតាឯករាជ្យជាតិ៕ Thai The Nation

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x