ការនាំចេញអង្កររបស់កម្ពុជារយៈពេល ៦ខែ ដើមឆ្នាំ ២០១៧នេះ មានការកើនឡើងជាង២ម៉ឺនតោន បើធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំអង្ករនៅឆ្នាំនេះ បានជាង ២សែន ៨ម៉ឺនតោន ខណៈដែលឆ្នាំមុននាំចេញបានជាង ២សែន ៦ម៉ឺនតោន។

ប៉ុន្តែការនាំចេញអង្ករក្នុងខែមិថុនា មានការថយចុះចំនួន ៣០៩២៥ តោន ដែលថយចុះចំនួន ២៩៣៧ តោន ស្មើនិង៩,៥០ ភាគរយ បើធៀបទៅនិងរយពេលដូចគ្នាកាលពីឆ្នាំមុន។
កម្ពុជានាំអង្ករចេញទៅកាន់ប្រទេសចំនួន ៥៦ភាគច្រើនប្រទេសនៅអឺរ៉ុប។ ប្រទេសចិនឈរលំដាប់លេខ១ នាំយកអង្ករពីកម្ពុជា ប្រទេសបារាំងលេខ២ និងលេខ៣ប្រទេសប៉ូឡូញ និងប្រទេសចំនួន៧ផ្សេងទៀត៕