loader

តុលាការថៃផ្តន្ទាទោស ៦០នាក់ក្នុងនោះឧត្តមសេនីយ៍ម្នាក់ ករណីជួញដូរមនុស្ស

ថៃ៖ តុលាការប្រទេសថៃនៅថ្ងៃពុធទី១៩កក្កដាម្សិលមិញ បានប្រកាសផ្ដន្ទាទោសមនុស្ស ៦០នាក់ ករណី ជួញដូរមនុស្ស ដ៏ធំបំផុតក្នុងប្រទេសនេះ បន្ទាប់ពីបានបើកសវនាការជាច្រើនថ្ងៃមកហើយ។

ការប្រកាសសាលក្រមផ្តន្ទាទោសនេះ ធ្វើឡើងក្នុងចំណោមជនជាប់ចោទចំនួន ១០៣នាក់ដែលត្រូវបានចាប់ខ្លួន និងនាំខ្លួន មកជំនុំជម្រះក្ដី។

តាមសារព័ត៌មានថៃ ជនជាប់ចោទ៦០នាក់នេះ ត្រូវបានចោទពីរករណីទៀតគឺឧក្រិដ្ឋកម្មឆ្លងដែននិង រំលោភសេពសន្ថវៈ។ ជនជាប់ចោទទាំងនេះ មានយោធាថៃ មន្ត្រីប៉ូលីស អ្នកនយោបាយ។ ពួកគេត្រូវបានរកឃើញ ករណីជួញដូរមនុស្សលើជន អន្តោប្រវេសន៍ចេញពីប្រទេសភូមាមកប្រទេសថៃ និងម៉ាឡេស៊ី។

ឧត្តមសេនីយ៍ម្នាក់ដែលជាមេខ្លោង ត្រូវបានកាត់ទោស ២៧ឆ្នាំ។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលជាប្រមុខក្រុមប្រឹក្សាយោធា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា នេះជាការបោសសំអាតការជួយដូរមនុស្សដ៏ធំមួយនៅក្នុងប្រទេសថៃ និងតំបន់។

លោកថា ជនជួញដូរទាំងនោះបានចាប់ជនអន្តោប្រវេសន៍ជាចំណាប់ខ្មាំងរហូតទាល់តែសាច់ញាតិបង់ប្រាក់លួសទើបពួក គេដោះលែង។

កញ្ញា អេមី ស្មីតន៍ នាយកប្រតិបត្តិនៃអង្គការសិទ្ធមនុស្ស Fortify Rights បានប្រាប់សារព័ត៌មានReutersថា “យើងជឿជាក់ថា ការបង្ក្រាបនេះគឺជាការកាត់ផ្ដាច់បណ្តាញជួញដូរដ៏ធំមួយ បើទោះជាបណ្តាញជួញដូរនៅតែមាននៅឡើយក៏ដោយ។

ប្រទេសថៃ ត្រូវបានអង្គការសិទ្ធិមនុស្ស អន្តរជាតិ រកឃើញថា ជាប្រភពជួយដូរមនុស្ស ខ្លាំងជាងនៅអាស៊ីអាគ្នេយ៍ ដោយ ក្រុមហ៊ុន នេសាទខ្លះរបស់ប្រទេសនេះ យកពលករចំណាកស្រុកធ្វើជាទាសករនេសាទលើទូកនេសាទសមុទ្ររបស់ខ្លួន៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x