loader
SetyaNovanto

ប្រធានរដ្ឋសភាឥណ្ឌូនេរងបទចោទករណីពុករលួយជិត២០០លានដុល្លារ

ក្រុងចាកាតា៖ ស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសឥណ្ឌូណេស៊ីចាប់ផ្ដើមស៊ើបបអង្គេត សមាជិកនៃរដ្ឋសភាម្នាក់ករណីប្រព្រឹត្តអំពើពុករលួយដែលធ្វើឲ្យបាត់បង់លុយ ១៧៣ លានដុល្លា ពាក់ព័ន្ធនឹងការប្រើប្រាស់មូលនីធិ អត្តសញ្ញាណប័ណ្ណពលរដ្ឋ។

គណៈកម្មការលុបបំបាត់អំពើរពុករលួយ បានកំណត់ថាអ្នកនយោបាយតែមួយគត់ដែលពាក់ព័ន្ធករណីនេះគឺប្រធានរដ្ឋសភា លោក SetyaNovanto ។ លោក មកពីគណបក្សធំទីរបស់ ប្រទេសគឺគណបក្ស Golkarរបស់អតីតជនផ្ដាច់ការសូហាតូ។

 

 ប្រធានគណៈកម្មការលុបបំបាត់អំពើរពុករលួយ លោកAgusRahardjo បាននិយាយថាជនសង្ស័យបានព្យាយាមកេងចំណេញ នៅពេលដែលមានការធ្វើកាតអេឡិចត្រូនិចឬហៅថា e-KTP ដែលបានដាក់អនុម័តឲ្យប្រើនៅឆ្នាំ ២០១១ និង ឆ្នាំ២០១២។

អ្នកនាំពាក្យ NurulArifin នៃគណបក្ស Golkar បានប្រាប់អ្នកកាសែតថា៖ ពួកយើងបានរង់ចាំនូវលទ្ធផលដែល KPK បានសង្ស័យថាលោក  SetyaNovanto គឺជាជនសង្ស័យ។ គណបក្សយើងនឹងធ្វើតាមរាល់ដំណើរការនៃការប្រតិបត្តិច្បាប់ ។

អ្នកវិភាគគិតថាករណីនេះគឺជារឿងអាស្រូវដ៏ធំរបស់មន្ត្រីជាន់ខ្ពស់ ម្នាក់នៃគណបក្សដែលធ្លាប់កាន់អំណាចជាច្រើនអាណត្តិមកហើយ៕  ប្រភពៈCNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

តៃវ៉ាន់រញ្ជួយដីកម្រិត៥.៣រ៉ិចទ័រនៅឆ្នេរសមុទ្រភាគខាងកើត

  តៃប៉ិ៖ យោងតាមរ៉យទ័រ បានចុះផ្សាយនៅថ្ងៃទ[...]

ស្ត្រីឥណ្ឌាប្រើម្ជុលខ្ទាស់សម្រាប់ការពារខ្លួនពីការបៀតបៀនផ្លូវភេទនៅតាមទីសាធារណៈ

  ស្ត្រីស្ទើរតែទាំងអស់នៅក្នុងប្រទេសឥណ្ឌា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x