en     km
en     km

សមាគមខ្មែរកម្ពុជាក្រោមនឹងដាកញាត្តិស្នើមេដឹកនាំវៀតណាមគោរពសិទ្ធិខ្មែរក្រោម(មានសម្លេង)

Share

ក្រុងភ្នំពេញ៖ ប្រធានសមាគមខ្មែរកម្ពុជាក្រោម នឹងដាក់ញាត្តិទៅកាន់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមជាថ្មីម្តងទៀត ស្របពេលដែលមេដឹកនាំវៀតណាមនឹងមកទស្សនកិច្ចនៅកម្ពុជានាថ្ងៃស្អែកនេះ។ យ៉ាងណាប្រធានសមាគមខែ្មរកម្ពុជាក្រោមថា ការដាក់ញាត្តិមិនដែលទទួលបានផលវិជ្ជមានម្ដងណាទេ។

លោក សេរី វឌ្ឍនៈជូនសេចក្តីរាយការណ៏៖

ដំណើរទស្សនកិច្ចរបស់ មេដឹកនាំមកកាន់កម្ពុជា នៅថ្ងៃទី២០កក្កដានេះ គេរំពឹងថា លោក ចូលគាល់ ព្រះមហាក្សត្រ  សម្ដេច នាយករដ្ឋមន្ត្រី និង ប្រធានរដ្ឋសភាកម្ពុជា។ដោយមានជំនួបដូច នាំអោយមានការរំពឹងពីសមាគមខ្មែរកម្ពុជា ទទូចសុំ មេដឹកនាំគោរពសិទ្ធិពលរដ្ឋខ្មែរ កម្ពុជាក្រោម ដែលជាម្ចាស់ ដែនដីកំណើត។

នាយកកម្មវិធី សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធមនុស្ស នឹង អភិវឌ្ឍន៏ លោក សឺន ជុំជួន បានបា្រប់មកកាន់វិទ្យុស្រ្តីថាសមាគមគ្រោងនឹងដាក់ញាត្តិជាថ្មីម្តងទៀតនៅពេលរសៀលថ្ងៃស្អែក ស្របពេលដែល អគ្គលេខាធិការបក្សកម្មុយនីស្តវៀតណាមមកទស្សនកិច្ចកម្ពុជា។ នៅក្នុងញាតិ្តនោះ គឺជាបណ្តឹងដែលរៀបរាប់ពីបញ្ហាសិទ្ធិមនុស្សនឹងការអប់រំ របស់ប្រជាជនខ្មែរកម្ពុជាក្រោមដែលរស់នៅប្រទេសវៀតណាម។ តែលោក ថាកន្លងមកញាត្តិរបស់លោកដែលបានដាក់ទៅកាន់រដ្ឋាភិបាលវៀតណាមគឺបានត្រឹមតែផលអវិជ្ជមានប៉ុណ្ណោះ។

លោក សឺន ជុំជួន

 

លោក សឺន ជុមជួន៖ «នៅក្នុងញាតិ្តចាស់ គឺយើងនិយាយពីបញ្ហារបស់ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមយើងនឹងដែលប្រឈម នឹងដែលទាក់ទងនឹងសិទ្ធិមួយចំនួន នៃការអប់រំ ទាក់ទងទៅនឹងសិទ្ធិសេរីភាព ក្នុងការបញ្ជេញមតិ នឹង ការទទួលយកព័ត៌មាន ភាពទាក់ទងទៅនឹងសិទ្ធិក្នុងអនុវត្តទំនៀមទំលាប់ ប្រពៃណី នឹង វប្បធម៌ ហើយនឹងសាសនាអីជាដើម ដែលក្នុងនោះយើងបានរៀបរាប់ពិស្តារប្រមាណជា ៣ទៅ៤ទំព័រដែរ»។

គួររម្លឹកផងដែរថា ពលរដ្ឋខ្មែរកម្ពុជាក្រោមដែរភាគច្រើនមានមុខរបរជាកសិករ អ្នកលក់ដូរ នឹង ព្រះសង្ឃ ដែររស់នៅលើទឹកដីកម្ពុជា ក្រោម គ្រប់គ្រងដោយវៀតណាម នោះ មានចំនួន ១២លាននាក់ ។

ដែនដីកម្ពុជាក្រោម  មាន ២១ខែត្រ ត្រូវបាន អាណានិគមបារាំង ធ្វើសម្រេចសម្រេចដោយគ្មាន សួរ ម្ចាស់ប្រទេស ទៅអោយ វៀតណាមគ្រប់គ្រង នៅឆ្នាំ១៩៤៩៕

 

 

 

Share

Image
Image
Image