en     km
en     km

ភូមា​អះអាង​ថា​ ខ្លួន​មិន​មាន​ចំណងទាក់ទង​ជាមួយ​កូរ៉េ​ខាងជើង​ទេ​

Share

យ៉ាំងហ្គន៖ មន្ត្រីរដ្ឋាភិបាលភូមា (មីយ៉ាន់ម៉ា) មានប្រសាសន៍នៅថ្ងៃចន្ទ ទី១៧ កក្កដា កាលពីថ្ងៃម្សិលមិញនេះថា ក្រុងយ៉ាំងហ្គន មិនមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ក្រុងព្យុងយ៉ាងទេ ខណៈអ្នកការទូតសហរដ្ឋអាមេរិកបានចោទសួរដូចនេះ។

ឯកអគ្គរដ្ឋទូត ចូសេប យន់ ដែលបានជួបជាមួយក្រុមប្រឹក្សារដ្ឋភូមា គឺលោកស្រី អ៊ុង សានសូជី និងមេបញ្ជាការយោធានៅក្នុងរដ្ឋធានី ណៃពិដោ បាននិយាយថា សហរដ្ឋអាមេរិកទទួលបានការធានាថា គ្មានទំនងយោធារវាង ភូមា និងកូរ៉េខាងជើងនោះទេ។

លោក យន់ បានចូលរួមកិច្ចប្រជុំមួយនៅក្នុងប្រទេសសិង្ហបុរីកាលពីសប្តាហ៍កន្លងទៅដែលផ្តោតលើភាពតានតឹងមកលើឧបទ្វីបកូរ៉េដែលក្នុងដំណើរទស្សនកិច្ចនេះហើយ លោកបានមកជួបមេដឹកនាំ ភូមា។

ភូមាគឺជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ធ្លាប់គ្រប់គ្រង ដោយពួកយោធា ជាច្រើនទសវត្ស ដែលមានទំនាក់ទំនង ជាមួយមេដឹកនាំ គីម ជុងអ៊ីល ជាឪពុករបស់លោក គីម ជុងអ៊ុន៕ Mizzima .com

Share

Image
Image
Image