en     km
en     km

កម្ពុជា​ និង​ ភូមា​ នឹង​បើក​ឲ្យ​មាន​គោលដៅ​រួម​គ្នា​ផ្នែក​ទេសចរណ៍

Share

ភ្នំពេញ៖ ក្រសួងទេសចរណ៍ប្រទេសភូមានិងកម្ពុជាគ្រោងបើកដំណើរការនូវគម្រោងចូលរួមសកម្មភាពរួមគ្នាមួយក្នុងគោលបំណងដំឡើងឧស្សាហកម្មទេសចរណ៍ នៃប្រទេសទាំងពីរ ដែលនាំឱ្យមានគោលដៅរួមគ្នាលើវិស័យទេសចរណ៍។ នេះបើតាមការប្រកាសរបស់ក្រសួងសណ្ឋាគារ និងទេសចរណ៍ភូមាកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។

 

កិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្រុងយ៉ាំងហ្គន រវាងមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង ក្រសួងសណ្ឋាគារនិងទេសចរណ៍ភូមាក្នុងជំនួបទ្វេភាគី ។ ក្នុងជំនួបនេះភាគីទាំងពីរបានព្រមព្រៀងបង្កើត ព្រឹត្តការណ៍រួមគ្នាដើម្បីផ្សព្វផ្សាយអំពីគុណតម្លៃរួម ៖“ពីអង្គរទៅបារហ្កាន ជារដ្ឋធានីចំណាស់ជាងគេដែលជាគោលដៅតែមួយនៃទេសចរណ៍រួមគ្នា”។

គោលបំណងគឺដើម្បីពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធគ្រប់វិស័យទាំងអស់ និងធ្វើឲ្យដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋមាននីតិវិធីងាយស្រួល។ ប្រទេសភូមានិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ដែលបានធ្វើឡើងនៅទីក្រុងណៃពិដោ នៅខែធ្នូ ឆ្នាំ២០១៣។

ក្នុងខែកុម្ភៈឆ្នាំ២០១១ ប្រទេសភូមា បានរួមគ្នាបង្កើតបណ្តាញអាកាសជាមួយប្រទេសកម្ពុជានិងផ្លូវអាកាសអន្តរជាដែលហោះពីទីក្រុងយ៉ាំងហ្គន មកខេត្ដសៀមរាប ដែលជាទីក្រុងចំណាស់របស់ប្រទេសកម្ពុជា។ សេវាហោះហើរត្រូវបានពង្រីកទៅដល់ភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០១១។ ការពង្រីកក្រុមហ៊ុនអាកាសចរណ៍ទៅកាន់រដ្ឋធានីចាស់របស់កម្ពុជា បានបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការរយៈពេលវែងទៅលើវិស័យទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និងវិនិយោគទុន រវាងប្រទេសទាំង២៕ Mizzima .com

Share

ព័ត៌មានទាក់ទង

Image