en     km
en     km

សម្តេចហ៊ុន សែន លើក​ពីបញ្ហា​សុខ​ភាព ខណៈ​ដែល​លោក​បាន​បាត់មុខ​មួយរយៈ

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានប្រតិកម្មចំពោះសេចក្តីអត្ថាធិប្បាយជាច្រើនអំពីបញ្ហាសុខភាពរបស់លោក។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងស្របគ្នានឹងការប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលក្រុមប្រាសាទសំបូរព្រៃគុក ក្នុងរាជធានីភ្នំពេញ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាពន្យល់ថាប្រតិកម្មនេះដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាលោកមិនមានបញ្ហាសុខភាពនោះទេ។

hun-sen-cover

ថ្លែងជាសាធារណៈលើកដំបូងក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនត្រូវបានផ្សព្វផ្សាយអំពីបញ្ហាសុខភាពរបស់លោក សម្តេចហ៊ុន សែន បានសម្តែងប្រតិកម្មតបវិញដោយទំនងជាចង់បង្ហាញពីភាពរឹងមាំរបស់ខ្លួន។ «ខ្ញុំចង់សួរក្មួយៗជាយុវជន យុវនារីដែលចូលរួមនៅថ្ងៃនេះ តើថ្ងៃនេះខ្ញុំជាហ៊ុន សែន ពិតប្រាកដឬទេក្មួយៗ? តើជាហ៊ុន សែន កំពុងស្ថិតនៅការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនៃប្រទេសបារំាង និងហ៊ុន សែន ដែលពេទ្យសិង្ហបុរីគ្មានសមត្ថភាពនឹងព្យាបាលកំពុងតែស្ថិតនៅមន្ទីរពេទ្យហុងកុងមែនទេ? តើជាហ៊ុន សែន ពិតឬមិនពិត»?

សម្តេចនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សកាន់អំណាចបានថ្លែងដូច្នេះក្នុងពិធីអបអរជាផ្លូវការនូវការដាក់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិ បិតិកភណ្ឌ័ពិភពដោយអង្គការយូណេស្កូ កាលពីរាត្រីថ្ងៃចន្ទ័ម្សិលមិញនេះ ក្នុងពហុកីឡាដ្ឋានអន្តរជាតិក្រុងភ្នំពេញ។ មានមនុស្សច្រើនជាងមួយម៉ឺននាក់បានចូលរួមពិធីនេះ។

ការចោទជាសំណួរនេះក្រោយពីសម្តេចហ៊ុន សែន មិនបានធ្វើសេចក្តីថ្លែងការណ៍ជាសា       ធារណៈមួយរយៈហើយមានសេចក្តីអត្ថាធិប្បាយតាមបណ្តាញសង្គមនិងតាមប្រពន្ធ័ផ្សព្វផ្សាយមួយចំនួនថាសម្តេចមានជំងឺហើយបានសម្រាកព្យាបាលនៅក្រៅប្រទេស។ក្នុងនោះមានប្រ ទេសបារាំង សិង្ហបុរីនិងក្រុងហុងកុងផងដែរ។

អមដោយភរិយារបស់លោក សម្តេចហ៊ុន សែន ឆ្លៀតយកការចាប់ផ្តើមថ្លែងសារអបអរសាទរអំពីជោគជ័យក្នុងការចុះបញ្ជីក្រុមប្រាសាទសំបូរព្រៃគុកនេះ ដើម្បីធ្វើការបកស្រាយតាមបែបច្រានចោលដោយប្រយ៉ោល។ «មិនមែនជាការទះកំផ្លៀងអ្នកណាមួយទេក៏ប៉ុន្តែយើងចង់ធ្វើឱ្យកាន់តែច្បាស់ថាមិនមានការក្លែងបន្លំ និងអំពើភាពអគតិណាមួយកើតទ្បើងនៅក្នុងសង្គមរបស់យើងនោះទេ»។

លោកសុខ ឥសាន  តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពន្យល់បន្ថែមថាការលើកឡើងរបស់សម្តេចហ៊ុន សែន ដោយ សារមានការលើកឡើងមួយចំនួនតាមបណ្តាញសង្គម។ ហើយការលើកឡើងនេះដើម្បីជាការគូសបញ្ជាក់ឲ្យច្បាស់លាស់ពីបញ្ហាសុខភាពរបស់លោក។  «ពីព្រោះមានមនុស្សខូចផ្សាយព័ត៌មានមិនពិតមានបំភ្លើសការពិតហ្នឹងទើបគាត់ចង់បញ្ជាក់ឱ្យច្បាស់»។

eysan-pre
ជាមួយគ្នានេះ លោកបណ្ឌិត មាស  នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លើកឡើងថាលោកមានចម្ងល់ចំពោះបញ្ហាសុខភាពរបស់ប្រមុខរដ្ឋាភិបាលដូចពលរដ្ឋដទៃទៀតដែរ។«វាដូចស្ថិតក្នុងអាថ៌កំបាំងវាទី១បាត់សម្លេងគាត់ក្នុងស្រុកមួយរយៈហើយស្រាប់តែលិចឮព័ត៌មានថាគាត់បានទៅព្យាបាលជំងឺអីចឹងទៅ ពលរដ្ឋគ្រាន់តែឆ្ងល់ប៉ុណ្ណឹងទេ គ្រាន់តែថាគាត់ទៅមែនឬមិនទៅអាហ្នឹងវាជារឿងលាក់ការរបស់រាជរដ្ឋាភិបាលយើងអត់អាចនិយាយបាននោះទេ»។

meas-nee

កាលពីខែឧសភា សម្តេចហ៊ុន សែន បានទៅសម្រាកព្យាបាលមួយរយៈខ្លីនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី។ ក្នុងពេលនោះសម្តេចប្រមុខរដ្ឋាភិ បាលបានប្រកាសជាសាធារណៈថាការធ្លាក់ខ្លួនឈឺនេះដោយសារតែការធ្វើការងារហួសកម្លាំង៕

 

Share

ព័ត៌មានទាក់ទង

Image