en     km
en     km

ការនាំចេញផលនេសាទប្រាំមួយខែឆ្នាំ២០១៧ ថយចុះ៦៥០ តោន

Share

ភ្នំពេញ៖ ទិន្នន័យផលនេសាទរបស់កម្ពុជាសម្រាប់ការនាំចេញអំឡុងឆមាសទី១ ឆ្នាំ២០១៧ មានការថយចុះប្រមាណ ៦៥០ តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ចេញផ្សាយកាលពីថ្ងៃចន្ទកន្លងទៅ។

ការនាំចេញផលនេសាទ

រូបតំណាង

ផលនេសាទស្រស់ អនុវត្តបានចំនួន៥ ៣០០តោន ស្មើនឹង៣៥,៣៣% នៃផែនការ១៥ ០០០តោន ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ មានការថយចុះចំនួន២៥០តោន។ ចំណែកផលនេសាទកែច្នៃ អនុវត្តបានចំនួន៣ ២០០តោន ស្មើនឹង៦៤% នៃផែនការ៥ ០០០តោន ប្រៀបធៀបនឹងឆ្នាំ២០១៦ មានការថយចុះចំនួន ៤០០តោន។

ទន្ទឹមគ្នានេះរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងទៀតថា រយៈពេល០៦ ខែក្នុងឆ្នាំ២០១៧ នេះ ក្រសួងរកឃើញសំណុំរឿងបទល្មើសនេសាទចំនួន១ ៦៦៣ ករណី ក្នុងនោះបទល្មើសនេសាទសមុទ្រមានចំនួន១០០ ករណី៕

Share

Image
Image
Image