en     km
en     km

វេណេហ្សូអេឡា៖ក្រុមគណបក្សប្រឆាំង អំពាវនាវឱ្យធ្វើកូដកម្មនៅទូទាំង ប្រទេស

Share

ក្រុមគណបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា បានអំពាវនាវសុំឱ្យ អ្នក គាំទ្រ ធ្វើកូដកម្មនៅទូទាំងប្រទេស រយៈ២៤ម៉ោង នៅថ្ងៃព្រហស្បតិ៍ ក្នុង សប្ដាហ៍នេះ ដើម្បីប្រឆាំង លោក ប្រធានាធិ បតី Nicolás Maduro  ដែល មានផែនការ បង្កើត សភាធម្មនុញ្ញ ដើម្បីរុះរើរដ្ឋធម្មនុញ្ញ សព្វថ្ងៃនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ បានចុះផ្សាយថា ពលរដ្ឋ ៧លាន៦សែននាក់ ដែល បានចេញទៅ ឆ្នោតប្រជាមតិ កាលពីថ្ងៃអាទិត្យ គឺជាការបង្ហាញ មួយនៃការ ប្រឆាំងផែនការបង្កើតសភាធម្មនុញ្ញដែលជាបំណងរបស់ ប្រធានាធិបតី Nicolás Maduro។នេះបើតាមបណ្តាញផ្សាយព័ត៌មាន BBC។

នៅប្រទេសវេណេហ្សូអេឡាគណបក្សប្រឆាំង បានគ្រប់គ្រងសភា។ តែប្រទេសនេះ អំណាច រដ្ឋទាំងអស់នៅលើ ប្រធានាធិបតី។  វិបត្តិដែលនាំឱ្យមាន មកដល់ពេលនេះ គឺដំបូង កើតចេញពី ការធ្លាក់ចុះតម្លៃ ប្រេងនិង តម្លៃឈ្នួលពលកម្មរបស់ កម្មករ ហើយ ក្រោយមកទាញឱ្យមានវិបត្តិ នយោបាយ ខណៈ ប្រធានាធិបតី Nicolás Maduro ព្យាយាមគាបសង្កត់ សភានិង ប្រព័ន្ធ តុលាការ។

ករណីនេះហើយ នាំឱ្យមនុស្សស្លាប់ យ៉ាងតិច ១០០នាក់ ដោយ ការ ប៉ះទង្គិចជាមួយ ប៉ូលិស បង្ក្រាបបាតុកម្ម។ ក្រុមគណបក្សប្រឆាំង បានទាមទារ ឱ្យបោះឆ្នោតមុនការចប់អាណត្តិរបស់ លោកMaduro ព្យាយាម នៅដើមឆ្នាំ ២០១៩៕ ប្រភព៖ BBC

Share

Image
Image
Image