loader
ជប៉ុន​ថា​គ្មាន​ទេ​ការ​ចារ​ចា​ជាមួយ​កូរ៉េ​ខាងជើង​

ជប៉ុន​ថា​គ្មាន​ទេ​ការ​ចារ​ចា​ជាមួយ​កូរ៉េ​ខាងជើង​

វ៉ាស៊ិនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន Norio Maruyama បានប្រាប់អ្នកសារព័ត៌មានថា ជប៉ុនមិនត្រូវការការចរចានៅពេលនេះទេជាមួយកូរ៉េខាងជើង គឺជំហ៊ានដំបូង ត្រូវបន្ដគាបសង្កត់លើរបបក្រុងព្យុងយ៉ាងឲ្យខ្លាំងថែមទៀត គឺតាមរយៈការបន្ដដាក់ទណ្ឌកម្មជាក់លាក់។

Fumio-Kishida

លោកបានបញ្ជាក់ដូចនេះ នៅទីក្រុងយ៉ូញ៉ក ស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ជាទីដែលរដ្ឋមន្ដ្រីការបរទេសជប៉ុន Fumio Kishida បានទៅចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ស្ដីពីការវិវដ្ដកាលពីថ្ងៃចន្ទ ម្សិលមិញ។ លោកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គ្មានទេពេលនេះការចរចា មានតែធ្វើឲ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ជាបន្ទាន់កម្មវិធីអាវុធនុយក្លែអ៊ែររបស់ខ្លួន។ លោកថា ការចរចានាំឲ្យកូរ៉េខាងជើងមានលទ្ធភាពច្រើនទៀតក្នុងការប្រើប្រាស់ការបំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ។

កាលពីថ្ងៃម្សិលមិញនេះដែរទីក្រុងព្យុងយ៉ាង ហាក់ដូចជាបន្ទន់ឥរិយាបថបន្ដិច ដោយចង់ងាកទៅរកការចរចា បន្ទាប់ពីចិន និងរុស្ស៊ី គាបសង្កត់ ឲ្យប្រទេសនេះ ផ្អាកកម្មវិធីបាញ់សាកល្បងកាជ្រូចអន្ដរទ្វីប ហើយរត់មករកតុចរចាវិញ។ តែយ៉ាងនេះក្ដីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ដរបស់ជប៉ុន មិនទាន់ឃើញឆ្លើយតបក្រុងតូក្យូនៅឡើយទេ ខណៈដែលកូរ៉េខាងត្បូងក៏ព្យាយាមឲ្យមានការចរចា រវាងប្រធានាធិបតី មូន ចាវអ៊ីន និងមេដឹកនាំកូរ៉េខាងជើង គិម ជុងអ៊ុន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ មកដល់ពេលនេះក្រុងព្យុងយ៉ាងមិនបានឆ្លើយតបថា មេដឹកនាំរបស់ខ្លួន គិម ជុងអ៊ុន ព្រមជួបមេដឹកនាំកូរ៉េខាងត្បូងនៅឡើយទេ។ CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x