en     km
en     km

​​ទំនប់វារិអគ្គីសនី​សេសានក្រោម២​មិន​ទាន់​ដំណើរ​ការ​ផលិត​អគ្គិសនី​នៅឡើយ

Share

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ខេត្តស្ទឹងត្រែងបានឲ្យដឹងនៅថ្ងៃចន្ទ័នេះថា ទំនប់វារីអគ្គិសនីសេសានក្រោម២ មិនទាន់អាចដំណើរការផលិតអគ្គិសនីនៅឡើយ បើទោះជាក្រុមវិនិយោគលើគម្រោងនេះបានប្រកាសបើកការសាកល្បងចាប់តាំងពីថ្ងៃសៅរ៍ ក៏ដោយ។

ទំនប់វារីអគ្គីសនីសេសានក្រោម២

ទំនប់វារីអគ្គិសនីសេសាន២ ក្នុងខេត្តស្ទឹងត្រែង ភាគឥសាន ប្រទេសកម្ពុជាមិនទាន់បានដំណើរការសាកល្បងដូចការគ្រោងទុកនោះទេ។

ក្រុមហ៊ុនHydro Power Lower Sesan 2 Co., Ltd. ដែលវិនិយោគលើទំនប់វារី អគ្គិសនីនេះគ្រោងនឹងធ្វើប្រតិបត្តិការសាកល្បងទូបីនទី១នៅថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ។ ក៏ប៉ុន្តែបើយោងតាមលោកដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងដែលបានថ្លែងប្រាប់វិទ្យុស្ត្រីនៅថ្ងៃចន្ទ័នេះ ក្រុមហ៊ុនចម្រុះកម្ពុជា ចិន និងវៀតណាមនេះមិនទាន់ដំណើរការឲ្យទួប៊ីន វិលដើម្បីផលិតអគ្គិសនីសាកល្បងនៅឡើយទេ។ ប៉ុន្តែក្រុមហ៊ុនបានបើកបង្ហូរទឹកឲ្យចូលក្នុងអាងសម្រាប់បង្វិលទួប៊ិនរួចហើយ។

ក្រុមប្រជាពលរដ្ឋនៃសហគមន៍ជនជាតិដើមភាគតិចព្នងនៅភូមិស្រែគរ និងភូមិក្បាលរមាស សរុបជាង១០០គ្រួសារដែលមិនទាន់យល់ព្រមចាកចេញពីលំនៅដ្ឋានតាមការផ្តល់សំណងពីក្រុមហ៊ុននិងអាជ្ញាធរខេត្តបានសម្តែងការព្រួយបារម្ភជាខ្លាំងអំពីផលប៉ះពាល់ដែលអាចបង្កដោយការសាកល្បងទូបីនទី១នេះ។

កញ្ញា ជឿន ស្រីមុំ តំណាងសហគមន៍ក្បាលរមាសបានឲ្យដឹងថាក្រុមប្រជាពលរដ្ឋដែលមិនទាន់យល់ព្រមទទួលសំណងនេះបានផ្លាស់ទីទៅកាន់ទីទួលមួយដោយខ្លាចទទួលផលវិបាកពីការសាកល្បងបង្វិលទួប៊ិនទី១នេះ។

ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចធ្លាប់បានស្នើសុំរដ្ឋាភិបាលនិងក្រុមហ៊ុនដែលវិនិយោគលើទំនប់វារីអគ្គិសនីសេសានក្រោម២ ឲ្យពន្យាពេលដំណើរការសាកល្បងនេះដើម្បីឲ្យមានការដោះស្រាយសំណងបន្តជាមួយក្រុមប្រជាពលរដ្ឋដែលនៅសេសសល់ រួមទាំងធ្វើការសិក្សាបន្ថែមទៀត។ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។

ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្រុមហ៊ុនHydro Power Lower Sesan 2 Co., Ltd ដែលជាក្រុមហ៊ុនវិនិយោគចម្រុះរវាងក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់ គ្រុប  និងក្រុមហ៊ុន China Hydrolancang International Energy របស់ប្រទេសចិន រួមជាមួយនឹងក្រុមហ៊ុនអគ្គិសនីវៀតណាម អន្តរជាតិ (EVN) ។

ការវិនិយោគនេះគ្រោងនឹងនេះចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារនិងអាចផ្តល់កម្លាំងអគ្គីសនីបាន៤០០គីឡូវ៉ាត់។

តាមគម្រោង ទំនប់វារីអគ្គិសនីនេះ នឹងសម្ពោធជាផ្លូវការនៅថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ៕

Share

Image
Image
Image