loader
សត្វព្រៃ​កំពុង​ចរាចរ​

សត្វព្រៃ​កំពុង​ចរាចរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បម្រើ​តម្រូវការ​ផ្នែក​ថ្នាំបុរាណ (ភាគទី១)​

ភ្នំពេញ៖ ការជឿលើសត្វព្រៃ ថាជាថ្នាំបុរាណសក្តិសិទ្ធ បានជំរុញឲ្យមានការប្រមាញ់សត្វព្រៃ ដ៏កម្រនៅក្នុងប្រទេសកម្ពុជាដែលពិបាកនឹងទប់ស្កាត់បាន។ សត្វដែលកំពុងស្ថិតក្រោមការគំរាមកំហែងមួយចំនួនត្រូវគេយកមកលក់ក្នុងទីផ្សារងងឹតនៅកណ្តាលរាជធានីភ្នំពេញ។ ប៉ុន្តែសត្វទាំងនោះត្រូវគេនាំទៅលក់នៅផ្សារនៃប្រទេសជិតខាងទៀតផង។

សូមអញ្ជើញស្តាប់បទយកការណ៍របស់លោក លៀ ស៊ីណា ដែលជាបទយកការណ៍ភាគទី១ ដូចតទៅ៖

សត្វពង្រួល
សត្វពង្រួល

វាទំនងជាពិបាករក ប៉ុន្តែពិតជាមានសត្វព្រៃកំពុងចរាចក្នុងទីផ្សារងងឹតក្នុងរាជធានីភ្នំពេញ។ សត្វទាំងនោះមានដូចជាសត្វពង្រូល អាញី សត្វតេះ គោព្រៃ ខ្ទីង និងសត្វអណ្តើកជាដើម។ សត្វភាគច្រើនត្រូវគេសម្លាប់រួចជាស្រេចទើបយកមកលក់ ប៉ុន្តែសត្វមួយចំនួនតូចត្រូវគេដាក់លក់ទាំងរស់ដោយលួចលាក់និងដោយរក្សាការសម្ងាត់បំផុត។

សត្វខ្ទីង
សត្វខ្ទីង

ទីផ្សារនៃសត្វទាំងនោះដោយសារប្រជាពលរដ្ឋកម្ពុជាមានជំនឿថាសត្វព្រៃទាំងនោះគឺជាឱសថសក្តិសិទ្ធដែលអាចព្យាបាលជំងឺជាច្រើន ដែលឱសថសម័យទំនើប ឬ ថ្នាំពេទ្យមិនអាចព្យាបាលបាន។

ស្នែង សត្វព្រៃដែលពលរដ្ឋខ្មែរ ជឿថា ជាឱសថបុរាណ
ស្នែង សត្វព្រៃដែលពលរដ្ឋខ្មែរ ជឿថា ជាឱសថបុរាណ

អ្នកស្រី ចន្ថា ឈ្មោះដែលអ្នកនិពន្ធដាក់ឲ្យ។ អ្នកស្រីកំពុងតែរអ៊ូរទាំ ថាដោយសារអ្នកស្រីកំពុងរង់ចាំអតិថិជនដែលបានបញ្ជាទិញសត្វពង្រូលរស់មួយក្បាល តែមិនឃើញអតិថិជននោះមកយក។
អ្នកជំនួញដែលពូកែវោហារូបនេះបានរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការយកសត្វអាញីជាថ្នាំកែរោគនេះ។
តាមច្បាប់របស់ប្រទេសកម្ពុជា ការបរបាញ់ ឬ ការជួញដូរសត្វកម្រដែលកំពុងស្ថិតក្រោមការគំរាមកំហែងពីការវិនាសផុតពូជត្រូវហាមឃាត់។ ហើយជនល្មើសនឹងទទួលរងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៀតផង។

សត្វព្រៃដែលត្រូវព្រានព្រៃសម្លាប់ ប្រភពរូបភាពពី WCS
សត្វព្រៃដែលត្រូវព្រានព្រៃសម្លាប់ ប្រភពរូបភាពពី WCS

អ្នកស្រី ចន្ថា បានដឹងពីកត្តាច្បាប់នេះ។ ប៉ុន្តែអ្នកស្រីគិតថា វាជាជំនួញខុសច្បាប់ ប៉ុន្តែដើម្បីជួយស្រោចស្រង់ជីវិតមនុស្ស។ ផ្ទះរបស់អ្នកស្រីគឺជាកន្លែងលក់ផង និងជាកន្លែងពិឃាតសត្វដែលអ្នកស្រីលក់ទាំងរស់នោះផង។
អតិថិជនម្នាក់កំពុងឈរមើលគេសម្លាប់សត្វពង្រូលបន្ទាប់ពីអតិថិជនរូបនោះសម្រេចចិត្តទិញសត្វព្រៃកម្រនេះ។

អតិថិជន ដែលកំពុងឈរ មើលគេពិឃាដសត្វពង្រូល
អតិថិជន ដែលកំពុងឈរ មើលគេពិឃាដសត្វពង្រូល

អ្នកស្រីប្រកបមុខរបរនេះ អស់រយៈពេលជាងដប់ឆ្នាំមកហើយ។ ការផ្គត់ផ្គង់សត្វព្រៃដ៏កម្រនេះប្រហែលជាត្រូវពឹងផ្អែកលើការរៀបចំបណ្តាញច្បាស់លាស់ និងទុកចិត្តបានដើម្បីរក្សាការសម្ងាត់ក្នុងទីផ្សារខុសច្បាប់នេះ។ អ្នកស្រី ចន្ថា អះអាងថាអ្នកស្រីអាចនឹងផ្គត់ផ្គង់ប្រមាត់ខ្លាឃ្មុំតាមការបញ្ជាទិញទៀតផង។

សត្វអាញី
សត្វអាញី

បើតាមអ្នកស្រី ចន្ថា សត្វព្រៃដែលគេជឿថា ប្រើសម្រាប់ជាថ្នាំព្យាបាលរោគច្រើនមុខនោះមិនមែនសម្រាប់តែបម្រើឲ្យទីផ្សារក្នុងប្រទេសកម្ពុជានោះទេ។ ប៉ុន្តែមានតម្រូវការពីប្រទេសវៀតណាមយ៉ាងច្រើនផងដែរ។

សត្វពង្រូលដែលត្រូវបានសម្លាប់
សត្វពង្រូលដែលត្រូវបានសម្លាប់

យោងតាមអង្គការមូលនិធិសកល សម្រាប់ការពារធនធានធម្មជាតិ WWF ដោយសារជំនឿថា សត្វព្រៃជាប្រភពឱសថដ៏ពូកែសក្តិសិទ្ធនោះ បានធ្វើឲ្យមានការប្រមាញ់និងជួញដូរសត្វព្រៃយ៉ាងហិនហោច។ និងជាកត្តាដែលជំរុញឲ្យមានវិនាសកម្មសត្វព្រៃនៅកម្ពុជា៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

១៤កុម្ភៈ៖ យុវជនផ្លាស់ប្ដូរទស្សនអំពីទិវានៃក្ដីស្រលាញ់

យុវជនខ្មែរនៅពេលបច្ចុប្បន្ននេះ មានការផ្លាស់ប្ដ[...]

សាស្ដ្រាចារ្យចម្រៀងបុរាណ៖ ធនធានអ្នកច្រៀងបុរាណមានមិនដល់១០នាក់ផងដែលអាចប្រើការបានកម្ពុជា

គេតែងតែលឺចម្រៀងបុរាណនៅតាមពិធីបុណ្យជាតិនានា ជា[...]

បទយកការណ៍៖ យុទ្ធនាការ១៦ថ្ងៃនៃទិវាសិទ្ធិមនុស្សឆ្នាំនេះផ្តោតលើ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»និង«ការផ្សព្វផ្សាយបញ្ហាហឹង្សាលើស្រី្តដោយប្រុងប្រយ័ត្ន»

ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សឆ្នាំ២០២២នេះ ស្ថាប័ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x