en     km
en     km

បុរសម្នាក់ជិះយន្ដហោះទៅធ្វើការជារៀងរាល់ថ្ងៃ

Share

ទីក្រុងLos Angeles៖បុរសម្នាក់បានដំណើរទៅធ្វើការងារចំណាយពេលប្រំាមួយម៉ោង និងចំណាយ ៧៧០ ម៉ាយ ដើម្បីទៅធ្វើការជារៀងរាល់ថ្ងៃ។

លោក Curt von Badinski ជាវិស្វករមេកានិច និងជាសហស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅទីក្រុង San Francisco សហរដ្ឋអាមេរិក បានចំណាយពេលប្រំាមួយម៉ោងដែលភាគច្រើនជិះយន្តចេញពីរដ្ឋ Los Angeles ទៅធ្វើការងារជាប្រចំាថ្ងៃ។

ប្រំាថ្ងៃក្នុងមួយសប្តាហ៍ លោក Badinski បានចំណាយពេលដប់ប្រំានាទីជិះយន្តហោះទៅចុះចតនៅព្រលានយន្តហោះ Bob Hope Burbank airport និង ៩០ នាទីហោះហើរទៅរដ្ឋ Oakland នៃភាគខាងជើងឆៀងខាងលិចប្រមាណ៣៥២ម៉ាយ ឬ៥៦៨គីឡូម៉ែត្រ។

យន្តហោះរបស់លោក Badinski ចុះចតនៅអគារក្រុមហ៊ុនអាការចរណ៍ Surf Air ដែលមានមូលដ្ឋាននៅទីក្រុង San Francisco។ ក្រុមហ៊ុនអាកាសចរណ៍នេះ ផ្តល់សេវាកម្មជើងហោះហើរឥតដែនកំណត់សម្រាប់យន្តហោះម៉ាស៊ីនមួយ។

លោក Badinski បានបង់ប្រាក់ប្រចំាខែទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ Surf Air ដើម្បីចុះចតចំនួន ២៣០០ ដុល្លារអាមេរិកក្នុងមួយខែក្នុងការហោះហើរពីទីក្រុង Burbankទៅទីក្រុងOakland សហរដ្ឋអាមេរិក៕

Share

Image
Image
Image