en     km
en     km

​ការបង្កបង្កើនផលស្រូវរដូវវស្សាបានជា​ង៦៨% លើផ្ទៃដី​​១លាន​៧សែនហិកតា

Share

ភ្នំពេញ៖គិតមកដល់ថ្ងៃទី១៥ ខែកក្កដា ការបង្កបង្កើនផលស្រូវរដូវវស្សាបាន ជាង៦៨ភាគរយហើយ។នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយមដែលបានចេញផ្សាយរបាយការណ៍ស្តីពីការបង្កបង្កើនផលស្រូវ កាលពីថ្ងៃពីម្សិលមិញ។

ការបង្កបង្កើនផលស្រូវ

របាយការណ៍របស់ក្រសួងធនធានទឹកបានបន្តថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដានេះ ការបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេស សម្រេចបានជាង១លាន៧សែនហិកតា ខណៈដែលក្រសួងបានដាក់ផែនការ បង្កបង្កើនផលជិត ២លាន ៥សែន ហិកតា ក្នុងឆ្នាំ២០១៧នេះ។

ក្រសួងបានបញ្ជាក់ថា ខេត្តដែលបង្កបង្កើនផលបានច្រើនជាងគេ គឺខេត្តបន្ទាយមានជ័យ បានជាង២០ម៉ឺនហិកតា ហើយខេត្តបន្ទាប់ គឺខេត្តកំពង់ធំបានជាង១៩ម៉ឺនហិកតា៕

Share

Image
Image
Image