en     km
en     km

អាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនពកលរខែ្មរជិត៨០នាក់ក្នុងប្រតិបត្តិការបោសសំអាតពលករចំណាក់ស្រុកខុសច្បាប់

Share

ភ្នំពេញ៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី បានឃាត់ខ្លួនពលករខ្មែរធ្វើការខុសច្បាប់ជិត ៨០ នាក់ ស្របពេលពលករខ្មែរ៣០នាក់ផ្សេងទៀតត្រៀមធ្វើភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ។

អាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនពលករចំណាក់ស្រុកខុសច្បាប់

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបទេស និងសហប្រតិបត្តិការណ៍អន្តរជាតិកម្ពុជចុះផ្សាយកាលពីថ្ងៃទី ១៤ កក្កដា បញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី បានឃាត់ខ្លួនពលករខ្មែរចំនួន៧៩នាក់។ ប៉ុន្តែពួកគេកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតថាតើត្រូវបញ្ជូនទៅតុលាការ ឬ បញ្ជូនត្រឡប់មកកម្ពុជាវិញ។

បើតាមប្រភពដដែល ពលករខ្មែរចំណាក់ស្រុកខុសច្បាប់ចំនួន៣០នាក់ផ្សេងទៀត ដែលអាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនក្នុងប្រតិបត្តិការណ៍បោសសំអាតពលករខុសនេះកំពុងស្នាក់នៅក្នុងស្ថានទូតកម្ពុជាប្រចំានៅប្រទេសម៉ាឡេស៊ី ដើម្បីធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតរបស់ពួកគេ។

ប្រទេសម៉ាឡេស៊ីកំពុងប្រតិបត្តិការណ៍បោសសំអាតពលករចំណាក់ខុសច្បាប់ទូទំាងប្រទេស ចាប់តំាងពីថ្ងៃទី ១ កក្កដា កន្លងមក។

ជាមួយគ្នានេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចំានៅម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករខ្មែរចំនួនប្រំាមួយនាក់ក្នុងការបន្ធូរបន្ថូយទោស និងមាតុភូមិនិវត្តន៍ ក្នុងករណីសម្លាប់សត្វព្រៃ កាន់កាប់ភ្លុកដំរី និងកាន់កាប់ឈើខ្លឹមច័ន្ទគ្រឹះស្នា ដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះផ្សាយការពីថ្ងៃទី ១៤ កក្កដានេះ បញ្ជាក់ថា ក្នុងចំណោមពកលរខ្មែរចំនួនប្រំាមួយនាក់ ពលករប្រំានាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ឃាត់ខ្លួនក្នុងរដ្ឋ ជោហ័រ កាលពីថ្ងៃទី ១១ មីនា ឆ្នំា ២០១៧នេះ ពីបទសម្លាប់សត្វត្រកួត កាន់កាប់ភ្លុកដំរី និងកាន់កាប់ឈើខ្លឹមច័ន្ទ។

ពលករទំាងនោះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចន្លោះពីមួយខែ ដល់ប្រំាឆ្នំា និងបង់ប្រាក់ពីន័យថែមទៀតផង។

ប៉ុន្តែក្រោយពីមានកិច្ចអន្តរាគមពីស្ថានទូតខ្មែរប្រចំានៅប្រទេសម៉ាឡេស៊ី តុលាការម៉ាឡេស៊ីសម្រេចបន្ធូរបន្ថយទោសឲ្យជាប់ពន្ធនាគារត្រឹមប្រំាខែ គិតត្រឹមថ្ងៃទី ១១ កក្កដានេះ។ ហើយពួកគេក៏មិនចំាបាច់បង់ប្រាក់ពិន័យទេ។

ពលករទំាងនោះ បានត្រឡប់មកដល់ប្រទេសកម្ពុជាតំាំងពីថ្ងៃទី ១៣ កក្កដា មកម៉្លេះ តាមអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងចំណោមពលករខ្មែរប្រំាមួយនាក់នោះ ពលការិនីម្នាក់ ត្រូវបានស្ថានទូតខ្មែរជួយអន្តរាគមឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសារនាងមិនអាចទ្រំទ្រនឹងការងារលំបាក។

តាមប្រភពដដែល ស្ថានទូតខ្មែរក៏បានជួយទាមទារ លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសេសសល់ពីថៅកែចំនួន១២៤០០ រីងហ្គីត ប្រមាណ ២៩០០ដុល្លារអាមេរិក។ នាងនឹងត្រូវបញ្ជូនមកប្រទេសកម្ពុជា នៅថ្ងៃទី ១៧ កក្កដា ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

ពលករខ្មែរទំាងនោះ មានស្រុកកំណើតនៅខេត្ត ពោធិ៍សាត់  កំពត កំពងចាម និងព្រៃវែង៕

Share

ព័ត៌មានទាក់ទង

Image