en     km
en     km

សហគមន៍​ព្នង ​សើ្នពន្យាពេលសាកល្បង​ទំនប់វារិអគ្គីសនី​សេសានក្រោម២​

Share

ក្រុមជនជាតិដើមភាគតិចស្នើសុំរដ្ឋាភិបាលពន្យាពេលការធ្វើតេស្តសាកល្បងទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីយកពេលវេលានេះផ្លាស់ប្តូរលំនៅដ្ឋានរបស់ពួកគេ។ សំណើរនេះធ្វើឡើងពីរថ្ងៃប៉ុណ្ណោះមុននឹងរដ្ឋាភិបាលធ្វើការសាកល្បងបើកដំណើរការទំនប់វារីអគ្គិសនីនេះ។

សហគមន៍ជនជាតិដើមភាគតិចព្នងដែលរងផលប៉ះពាល់តាមដងទន្លេសេសាន្តក្រោម២ នៅថ្ងៃព្រហសត្បិ៍នេះបានស្វែងរកអន្តរាគមពីរាជរដ្ឋាភិបាលដើម្បីជំរុញទៅក្រុមហ៊ុនដែល

វិនិយោគលើទំនប់វារិអគ្គសនីសេសានក្រោម២ ពន្យាពេលប្រតិបត្តិការសាកល្បងនរយៈពេលមួយខែទៀត។

ក្រុមហ៊ុនHydro Power Lower Sesan 2 Co., Ltd. ដែលវិនិយោគលើទំនប់វារីអគ្គិសនីសេសានក្រោម២ គ្រោងនឹងធ្វើប្រតិបត្តិការសាកល្បងទូបីនទី១ទី១នៅថ្ងៃទី១៥ ខែកក្កដានេះ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ សហគមន៍ជនជាតិដើមភាគតិចព្នងនៅភូមិស្រែគរ និងភូមិក្បាលរមាស បានសម្តែងការព្រួយបារម្ភជាខ្លាំងអំពីផលប៉ះពាល់មកលើភូមិកររបស់ពួកគាត់ពេលក្រុមហ៊ុនប្រតិបត្តិការសាកល្បងទូបីនទី១នេះ។

កញ្ញា ជឿន ស្រីមុំ តំណាងសហគមន៍ក្បាលរមាសបានបញ្ជាក់ថាការពន្យាពេលរយៈពេលមួយខែទៀតនេះដើម្បីឱ្យប្រជាសហគមន៍មានពេលជញ្ជូនសម្ភារៈមកនៅទីតាំងថ្មីទីទួលសុវត្តិភាព និងដើម្បីឲ្យក្រុមហ៊ុនធ្វើការសិក្សាប្រមូលទិន្នន័យទាក់ទងនឹងទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសំបែង និងទ្រព្យសម្បត្តិនានាបន្ថែមទៀតដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធនិងអ្នកឯករាជ្យ។

បើតាម កញ្ញា ជឿន ស្រីមុំ សហគមន៍ជនជាតិភាគតិចព្នង ដែលមិនទាន់យល់ព្រមផ្លាស់ប្តូរលំនៅទៅកាន់ទីតាំងថ្មីដែលក្រុមហ៊ុនរៀបចំឲ្យមានចំនួន១៨២ គ្រួសារ។ មូលហេតុដោយសារពួកគេខ្លាចបាត់បង់អត្តសញ្ញាណជនជាតិដើមរបស់ពួកគេ។

លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សាធនធានជលផល មានប្រសាសន៍ថា នៅពេលដែលក្រុមហ៊ុនបិទទំនប់ទឹកដើម្បីធ្វើការសាកល្បងទួប៊ីនទី១ នៅថ្ងៃទី១៥ កក្កដាខាងមុខនេះ សហគមន៍ជនជាតិភាគតិចព្នងដែលរស់នៅឃុំក្បាលរមាស នឹងរងការលិចទឹក។

លោកទទូចដល់ភាគីពាក់ព័ន្ធ ពិនិត្យ និងពិចារណា ចំនួនប្រជាពលរដ្ឋដែលនៅសេសសល់ដែលមានមនុស្សប្រមាណ៧០០នាក់ក្នុងចំណោមប្រជាពលរដ្ឋសរុប១៨២គ្រួសារ។

លោក ឱម សាវ៉ាត ៖«អញ្ចឹងបានយើងចង់ថាសូមឱ្យអ្នកបច្ចេកទេសវាយតម្លៃពីផលប៉ះពាល់ ឱ្យបានច្រើនជាអតិប្បមា ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ ព្រោះយើងបានបានការអភិវឌ្ឍន៍ទាំងផលសេដ្ឋកិច្ច ទាំងការអភិវឌ្ឍក្នុងកម្រិតមូលដ្ឋាន ហើយទាំងធនធានធម្មជាតិរបស់យើងដែរ»។

លោកឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល មិនធ្វើអត្ថាធិប្បាយលើសំណើររបស់ក្រុមប្រជាពលរដ្ឋនោះទេ ដោយលោកបង្វែរសំណួរទៅកាន់លោកទួន លៀន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលវិញ។ ប៉ុន្តែលោករដ្ឋលេខាធិការមិនអាចទាក់ទងបានទេ។

ជាមួយគ្នានេះវិទ្យុស្ត្រីមិនអាចស្វែងរកទំនាក់ទំនងទៅកាន់ក្រុមហ៊ុន  រ៉ូយ៉ាល់ គ្រុប បានទេនៅថ្ងៃនេះ។

ទំនប់វារីអគ្គីសនីសេសានក្រោម២

ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្រុមហ៊ុនHydro Power Lower Sesan 2 Co., Ltd ដែលជាក្រុមហ៊ុនវិនិយោគចម្រុះរវាងក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់ គ្រុប  និងក្រុមហ៊ុន China Hydrolancang International Energy របស់ប្រទេសចិន រួមជាមួយនឹងក្រុមហ៊ុនអគ្គិសនីវៀតណាម អន្តរជាតិ (EVN) ។ ការវិនិយោគនេះគ្រោងនឹងនេះចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារ   និងអាចផ្តល់កម្លាំងអគ្គីសនីបាន៤០០គីឡូវ៉ាត់។

តាមគម្រោង ទំនប់វារីអគ្គិសនីនេះ នឹងសម្ពោធជាផ្លូវការនៅថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ៕

Share

Image
Image
Image