ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងសមភាគីបារាំង បានសរសើរប្រធានាធិបតីចិន ស៊ី ជិនភីង នៅឯសន្និសិទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងបារីស តែពួកគាត់បានបញ្ជៀសការធ្វើអត្ថាធិប្បាយរិះគន់មេដឹកនាំចិនរូបនេះ ទាក់ទិនទៅនឹងមរណភាពម្ចាស់មេដាយសន្តិភាព លឺ សៀងបូ ។
លោកត្រាំបានពិពណ៌នា លោកស៊ីជិនភីង ថាជាមិត្តភក្តិ និងជាជនរួមជាតិមួយ ខណៈលោកស្ទាក់ស្ទើរមិននិយាយពីមរណៈភាពលោក លឺ សៀងបូ ជាសកម្មជន ក្រុមប្រឆាំងដែលស្លាប់ដោយជំងឺមហារីក ខណៈលោកកំពុងស្ថិតក្នុងការឃុំឃាំង។
លោកត្រាំបានបញ្ជាក់ដូចនេះថា«ជាការពិតលោកស៊ី គឺជាមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំមានការគោរពចំពោះគាត់ណាស់»។
ការថ្លែងសរសើរ របស់លោកត្រាំ ក៏ទទួលបានការគាំទ្រភ្លាមៗ ពីប្រធានាធិបតីបារាំង អេម៉ាញូអ៊ែល ម៉ាក្រុង ដែលបានពណ៌នាថា ទំនាក់ទំនងជាមួយលោកស៊ី នាំមកនូវលទ្ធផលមួយជាផ្លែផ្កា៕
Post Views: 231