ក្រុងហាណូយ៖ វៀតណាមគឺជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ៣ នៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់យ៉ាងខ្លាំងបើធៀបនឹងប្រទេសក្នុងតំបន់ អាស៊ី ដែលមានទំនាក់ទំនង ពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។តើប្រទេសអតីតសត្រូវនឹងគ្នានេះ អាចជួបហានិភ័យទេ នៅពេលខាងមុខ?
លោក សេរីវឌ្ឍនៈជូន សេចក្ដីប្រែសម្រួល៖
ទីភ្នាក់ងារសារព័ត៌មានVNA នៃប្រទេសវៀតណាម បានចុះផ្សាយថា លោកប្រធានាធិបតី ដូណាល់ត្រាំ នឹងមកចូលរួមក្នុងកិច្ចប្រជុំAPEC ដែលធ្វើឡើងនៅទីក្រុងដាណាង គឺជាការ ផ្តល់នូវក្តីសង្ឃឹមនៃការបង្កើនទំហំពាណិជ្ជកម្ម អាមេរិក-វៀតណាមទេ្វគុណខណៈអាមេរិកបានដកខ្លួនពីភាពជាដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិកTPP។
តែកាលពីថ្មីៗនេះ មន្រ្តីពាណិជ្ជកម្មអាមេរិកថាពួកគេនឹងធ្វើការស៊ើបអង្កេតលើមូលហេតុនៃឱនភាពសេដ្ឋកិច្ចរបស់អាមេរិកទាក់ទងពាណិជ្ជកម្មជាមួយវៀតណាមដែលធ្វើឡើងតាម ការបង្គាប់របស់ប្រធានាធិបតី។
ក្នុងចំណោមប្រទេសចំនួន១៦ដែលបង្កឱ្យសេដ្ឋកិច្ចអាមេរិកជួបឱនភាពដល់ ៥០០០ពាន់លានដុល្លារ គឺភាគច្រើនប្រទេសក្នុងតំបន់អាស៊ី។តែប្រទេសចិនជប៉ុនវៀតណាមនិងកូរ៉េខាងត្បូងមានទំហំពាណិជ្ជកម្មកកើនទ្វេជាពីរជាមួយសហរដ្ឋអាមេរិក។
តែយ៉ាងនេះក្ដីពុំមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានធ្វើឡើងនោះទេប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថាគោលដៅសំខាន់ៗសម្រាប់សហរដ្ឋអាមេរិកគឺប្រទេសចិននិងជប៉ុនដែលស្ថិតនៅលំដាប់កំពូលក្នុងបញ្ជីពាណិជ្ជកម្មរបស់អាមេរិក ជាប្រទេសដែលមានទំហំពាណិជ្ជកម្មធំបំផុត។
សម្រាប់ចិនជាប់លេខមួយមានទំហំពាណិជ្ជកម្ម៣៤៧ពាន់លានដុល្លារគឺហក់ខ្ពស់ជាងជប៉ុនប្រាំដង។
ក្រុមអ្នកវិភាគគិតថាវាអាចមានលទ្ធភាពខ្ពស់ដែលក្រុងវ៉ាស៊ីនតោននឹងបង្ខំចិនជប៉ុននិងដៃគូពាណិជ្ជកម្មដទៃទៀតដើម្បីបើកទ្វារទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលំទូលាយចំពោះទំនិញនិងសេវាកម្មពីប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលេខមួយក្នុងពិភពលោក។
រហូតមកដល់ពេលនេះប្រទេសវៀតណាមមិនត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិកថាជាប្រទេសអាចធ្វើឱ្យអាមេរិកជួបហានិភ័យច្រើនទេខណៈចិនត្រូវអាមេរិកប្ដឹង២១ករណី ហើយប្រទេសកាណាដាឥណ្ឌាកូរ៉េខាងត្បូងម៉ិកស៊ិកនិងជប៉ុនត្រូវអាមេរិក ប្ដឹងតែ ម្នាក់ៗតែ៦ករណីបណ្ដឹង។ចំណែកប្រទេសឥណ្ឌូនេស៊ី បួនករណី តែ សម្រាប់ ប្រទេសថៃម៉ាឡេស៊ីនិងវៀតណាមមិនជាប់បណ្ដឹងរបស់អាមេរិកទេ។
ពាក្យបណ្តឹងភាគច្រើនដែលបានប្ដឹងដោយសហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិនគឺពាក់ព័ន្ធនឹងគ្រឿងអេឡិចត្រូនិច វត្ថុធាតុដើម កសិកម្ម និង កម្មសិទ្ធិបញ្ញាខណៈបណ្តឹងប្រឆាំងនឹងប្រទេសឥណ្ឌូនេស៊ីគឺទាក់ទងនឹងគ្រឿងអេឡិចត្រូនិចនេះដែរ។
សារព័ត៌មាន NhipCauDauTuស្រង់សម្ដីអ្នកវិភាគមកនិយាយថា ឱនភាពពាណិជ្ជកម្មអាមេរិកគឺមិនមែនតែទៅលើ ករណីនេះទេ គឺក្លែងបន្លំផងដែរ។
តែជាមួយគ្នានេះគេជឿថាវៀតណាមអាចនឹងទទួលផលប៉ះពាល់តិចតួចពីការប្ដឹងប្ដល់ របស់អាមេរិកក្រោមរដ្ឋការរបស់លោកTrump ដែល ដកខ្លួនពី ដៃគូសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិច។
ប្រធានាធិបតីអាមេរិកបានអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមNguyen XuanPhucមកទស្សនកិច្ចនៅអាមេរិករួចហើយ។ក្នុងទស្សនកិច្ចនេះ មេដឹកនាំប្រទេសទាំង២ បានធ្វើឱ្យតម្លៃនៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀត។
តាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ីBloomberg ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០១០ខណៈវៀតណាមគឺជាទីផ្សាររីកលូតលាស់លឿនបំផុតសម្រាប់ទំនិញរបស់អាមេរិកនៅអាស៊ី៕