loader
អាមេរិកព្រមានថានឹងបាញ់ទម្លាក់កាំជ្រួចកូរ៉េខាងជើងដោយប្រើយន្តហោះ ចម្បាំងC-17

អាមេរិកព្រមានថានឹងបាញ់ទម្លាក់កាំជ្រួចកូរ៉េខាងជើងដោយប្រើយន្តហោះ ចម្បាំងC-17

អាមេរិក៖ អាមេរិកដែលមើលទៅលែងទុកចិនហើយនោះ បានព្រមានថា ខ្លួនត្រៀមរួចហើយ ដើម្បី បាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើងដោយការបាញ់ កាំជ្រួចចេញពីយន្តហោះ ចម្បាំង C-17 ដែលកំពុង ចតនៅលើនាវាចម្បាំងមួយ នៅក្បែរកោះហាវៃ។ ការព្រមានរបស់អាមេរិក បន្ទាប់ពី ប្រទេសចិន បាន ប្រកាសកាលពីថ្ងៃម្សិលមិញថាករណីកូរ៉េខាងជើងគេមិនត្រូវពឹងផ្អែកទៅលើទីក្រុងប៉េកាំង គឺ ប្រទេសណាក៏ អាចចូលរួម អន្តរាគមន៍រឿងនេះបានដែរ។

 

ទីក្រុងប៉េកាំងបានប្រកាសទៀតថា ទង្វើរបស់កូរ៉េខាងជើង គឺជាការរំលោភ លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែ ក្រុងប៉េកាំងមិនបានចាត់ទុកថា ជារឿងធ្ងន់ធ្ងរដល់កម្រិតក្នុងការធ្វើសង្គ្រាមនោះទេ។

ការព្រមានរបស់អាមេរិក បន្ទាប់ពី ប្រទេសចិន បាន ប្រកាសកាលពីថ្ងៃម្សិលមិញថាករណីកូរ៉េខាងជើងគេមិនត្រូវពឹងផ្អែកទៅលើទីក្រុងប៉េកាំង គឺ ប្រទេសណាក៏ អាចចូលរួម អន្តរាគមន៍រឿងនេះបានដែរ។ ទីក្រុងប៉េកាំងបានប្រកាសទៀតថា ទង្វើរបស់កូរ៉េខាងជើង គឺជាការរំលោភ លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែ ក្រុងប៉េកាំងមិនបានចាត់ទុកថា ជារឿងធ្ងន់ធ្ងរដល់កម្រិតក្នុងការធ្វើសង្គ្រាមនោះទេ។
ក្រុងប៉េកាំងអំពាវនាវឲ្យអាមេរិក បន្តអត់ធ្មត់ថែមទៀត។ យ៉ាងនេះក្តី Express-News.Comបានចុះផ្សាយថា អាមេរិក បានធ្វើសមយុទ្ធកាំជ្រួច THAAD ដែលដាក់ពង្រាយនៅតាមព្រំដែន កូរ៉េខាងត្បូងនឹង បំពាក់លើ យន្តហោះចម្បាំង រួចរាល់អស់ហើយ។

ប្រភពដដែលនេះ បានស្រង់សម្តីពួកមន្រ្តីយោធាអាមេរិកមកចុះផ្សាយថា អាមេរិកក៏បានសាកល្បងជោគជ័យផងដែរ នូវការបាញ់កាំជ្រួចអន្តរទ្វីប(IRBM) ដែលបាញ់ចេញពីនាវាចម្បាំងនៅក្បែរកោះហាវៃកាលពីប៉ុន្មានថ្ងៃមុននេះ ។ ស្របពេលនេះ ទៀត អាមេរិក បានដាក់កាំជ្រួច THAAD នៅព្រំដែន នៃរដ្ឋអាឡាស្កាដែលរដ្ឋនេះ ងាយនឹងរងការវាយប្រហារដោយកាំជ្រួចកូរ៉េខាងជើង៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x