loader
ចាប់ពី​ថ្ងៃនេះ​ ដល់​ថ្ងៃ​ទី​ ១៦​ កម្ពុជា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តាម​តំបន់​មួយ​ចំនួន​

ចាប់ពី​ថ្ងៃនេះ​ ដល់​ថ្ងៃ​ទី​ ១៦​ កម្ពុជា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តាម​តំបន់​មួយ​ចំនួន​

(ភ្នំពេញ)៖ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៦ កម្ពុជានឹងអាចមានភ្លៀងធ្លាក់ច្រើននៅតាមតំបន់មួយចំនួនដែលការព្យាករណ៍នេះបន្ទាប់ពី តាមដានស្ថានភាពអាកាសធាតុរួចមក ឃើញថា ជ្រលងសម្ពាធទាប បាននឹងកំពុងបន្ដបង្កើនឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។

 

លក្ខណៈបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេសពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ខែកក្កដា។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ១១ កក្កដា ២០១៧។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួង តំបន់ដែលអាចនឹងមានភ្លៀងធ្លាក់ច្រើន ៖

តំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ។

ដោយឡែក តំបន់មាត់សមុទ្រ គឺ លើផ្ទៃសមុទ្រ (ក្បែរតំបន់ឆ្នេរ ) និងតំបន់ឆ្នេរនៃខេត្តកោះកុង និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ច្រើន ហើយរលកសមុទ្រមានកំពស់ខ្ពស់។

អាស្រ័យដូចបានជម្រាបជូន ខាងលើក្រសួងអំពាវនាវ សូមឱ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើន ការយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ដខ្ពស់ ចំពោះបាតុភូតភ្លៀង និងរលក។ ក៏ដូចជាប្រុងប្រយ័ត្ន ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ដ្រាក់ នៅពេលមេឃរកកលភ្លៀង៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

តៃវ៉ាន់រញ្ជួយដីកម្រិត៥.៣រ៉ិចទ័រនៅឆ្នេរសមុទ្រភាគខាងកើត

  តៃប៉ិ៖ យោងតាមរ៉យទ័រ បានចុះផ្សាយនៅថ្ងៃទ[...]

ស្ត្រីឥណ្ឌាប្រើម្ជុលខ្ទាស់សម្រាប់ការពារខ្លួនពីការបៀតបៀនផ្លូវភេទនៅតាមទីសាធារណៈ

  ស្ត្រីស្ទើរតែទាំងអស់នៅក្នុងប្រទេសឥណ្ឌា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x