loader
មេដឹកនាំសិង្ហបុរី៖យើងជាប្រទេសតូចត្រូវតែពង្រឹងគោលនយោបាយការបរទេសដោយត្រូវរាប់អានប្រទេសធំទាំងអស់

មេដឹកនាំសិង្ហបុរី៖យើងជាប្រទេសតូចត្រូវតែពង្រឹងគោលនយោបាយការបរទេសដោយត្រូវរាប់អានប្រទេសធំទាំងអស់(មានសម្លេង)

នាយករដ្ឋមន្ត្រី សិង្ហបុរីលី សៀនលុង ប្រកាសនៅចំពោះមុខមេដឹកនាំអន្តរជាតិថា សិង្ហបុរី ត្រូវចេះរស់ជាមួយប្រទេស លើពិភពលោក គឺតាមរយៈគោលនយោបាយការបរទេស របស់ខ្លួន ។ លោកថា បើមិនដូច្នេះទេ គឺគ្រោះថ្នាក់ ពីព្រោះ ពិភពលោក បច្ចប្បន្នងាយ គ្រោះថ្នាក់ណាស។អ្នកវិភាគ កម្ពុជា យល់ស្រប នឹងការលើកឡើងរបស់ មេដឹកនាំ សិង្ហបុរីរូបនេះ។

លោកសេរីវឌ្ឍនៈជូន សេចក្ដីប្រែសម្រួល ដូចតទៅ៖

 

ថ្លែងនៅទីក្រុងMunich ប្រទេសអាល្លឺម៉ង់ ក្នុងវេទិកានយោបាយ ការបរទេស លោក លី សៀន លុង នាយករដ្ឋមន្ត្រី សិង្ហបុរី បាន និយាយថា ប្រទេសតូចសិង្ហបុរី នេះ ត្រូវពង្រឹងគោលនយោបាយការបរទេសរបស់ខ្លួន ដោយ កុំ គិតប្រទេសនេះ ប្រទេសនោះគឺជាប្រយោជន៍នៃការចាប់យក ឱកាសជាមួយពិភពលោក ដើម្បី ការពារអត្ថប្រយោជន៍របស់ខ្លួន។

លោក លី បាន ទៅចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសជឿនលឿន G-20 នៅប្រទេស អាល្លឺម៉ង់ កាលពីថ្ងៃទី១០កក្កដា។ ក្នុងវេទិកានោះ មានមេដឹកនាំមហាអំណាច មានអាមេរិក ចិន រុស្ស៊ី អង់គ្លេសនិង បារាំង។

លោកបានថ្លែងដូចនេះថា៖«យើងត្រូវពង្រីកគោលនយោបាយការបរទេស គឺចាប់ពីពេលនេះទៅ ព្រោះ ពិភពលោកកាន់តែងាយគ្រោះថ្នាក់។មានន័យថា យើងមានទំនាក់ទំនងជាមួយប្រទេស ទាំងក្នុងតំបន់និង ក្រៅ មានទាំងអាមេរិក ចិន រុស្ស៊ី ។យើងមិនចោល ចិន យើងក៏ មិនចោលអាមេរិកដែរ»។

មេដឹកនាំសិង្ហបុរី៖យើងជាប្រទេសតូចត្រូវតែពង្រឹងគោលនយោបាយការបរទេសដោយត្រូវរាប់អានប្រទេសធំទាំងអស់
ប្រទេសសិង្ហបុរី ជាសមាជិកតូចមួយនៃ សមាគមអាស៊ាន ។ ប្រទេសសេដ្ឋកិច្ចទី៣នៅអាស៊ីនេះ មានប្រជាជនជាង ៥លាននាក់ ។ ប្រទេសនេះ ក៏ជាសមាជិក នៃប្រទេសជឿនលឿន ខាងសេដ្ឋកិច្ចG-20 ផងដែរ។ ប្រទេសតូចនេះ មានមុខមាត់ ជាងគេ បើធៀបនឹងប្រទេសក្នុងសមាគមអាស៊ាន ។ សិង្ហបុរី ជាដែនដីកោះ តូចមាន ព័ន្ធជុំ វិញ ដោយ ប្រទេសធំ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង ហ្វីលីពីន ។ ប្រទេសនេះជា កំពង់ផែនសមុទ្រអន្តរជាតិ។

បើនិយាយពីរបបដឹកនាំរដ្ឋវិញ គឺនីតិរដ្ឋរបស់ប្រទេសនេះ ហាក់ខុសប្រទេសក្នុងតំបន់ បន្តិច គឺត្រង់ថា សិង្ហបុរី មានរបៀបគ្រប់គ្រងប្រទេសឱ្យមានវិធានការលើក្រិតក្រមវិន័យ ជាធំជាមួយនឹងការបើកចំហសេរីភាពពាណិជ្ជកម្ម ផ្សាភ្ជាប់នឹង គោលនយោបាយ ការបរទេសអព្យាក្រឹត ជាធំ។ ការណ៍ធ្វើដូចនេះ នាំឱ្យប្រទេសតូចនេះ មិនងាយមានសត្រូវ ឡើយ។

លោក ចាន់ វិបុល បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ដែលមានជំនាញកិច្ចការប្រជាធិបតេយ្យ និងអភិបាលកិច្ច មានប្រសាសន៍ថា ជាការពិតការលើកឡើងរបស់ លោក លីសៀនលុង ព្រោះ ប្រទេស សិង្ហបុរី មាន កិ្រតក្រម ល្អ ទាំងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនេះ និង ការគ្រប់គ្រងរដ្ឋ ។ លោកថា គោលនយោបាយការបរទេសិង្ហបុរី ខុសពីប្រទេសដទៃបន្តិច ព្រោះ ប្រទេសមានសក្ដានុពល ខ្លាំង ទាំងសេដ្ឋកិច្ចនិងធនធានមនុស្ស ។ លោកសរសើរ គោលនយោបាយរបស់ប្រទេសតូចនេះ។

សិង្ហបុរី ជាប្រទេសតូចមួយនៃសមាគមអាស៊ាន តែ ប្រទេសនេះ ត្រូវបានគេរាប់ថា ជាកម្លាំងធំមួយនៃ គោលនយោបាយការបរទេសជាមួយសហរដ្ឋអាមេរិកនិងប្រទេសចិន។ លោក ដូណាល់ ត្រាំ បានជួបជាមួយលោកនាយករដ្ឋមន្ត្រី លី សៀន លុង នៅក្រៅកិច្ចប្រជុំ G-20 ។

ក្នុងកិច្ចប្រជុំនេះហើយ ដែល លោក លី បង្ហាញគោលជំហរការបរទេសទូលំទូលាយជាមួយអាមេរិក ដោយសន្យា ពង្រីក សហប្រតិបត្តិការទ្វេរភាគី ខ្លាំងបំផុត។ ស្របពេលនោះដែរ លោកបានទៅជួបប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយចាប់ដៃរលាក់ជាមួយមេដឹកនាំប្រទេសមហាយក្សមួយនេះ។ ប៉ុន្តែ ត្រូវបានមើលឃើញថាឈរលើគោលការណ៍ស្មើភាពនិង សហប្រតិបត្តិការជាមិត្តភាព។ តាមរយៈនេះគេអាចវាយតម្លៃថា មេដឹកនាំសឹង្ហបុរីមានយុទ្ធសាស្រ្តចំពោះគោលនយោបាយការបរទេសរបស់ខ្លួនច្បាស់លាស់។

លោក ឯម សុវណ្ណរ៉ា សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយក៏យល់ស្របនឹងលោក បណ្ឌិត ចាន់ វិបុល ផងដែរ។ លោក ថា សឹង្ហបុរី ត្រូវតែប្រកាន់ជំហរដូចនេះ ដើម្បីសន្តិភាពរបស់ប្រទេសនឹងដើម្បីសហប្រតិបត្តិការទ្វេភាគី ឬ ពហុភាគី។

ប្រទេសនៅក្នុងតំបន់សមាគមអាស៊ាន មានសមាជិក ១០ ប្រទេស ប៉ុន្តែប្រទេសមួយចំនួនត្រូវបានមើលឃើញថា មានគោលនយោបាយការបរទេស មិននៅចំនុចកណ្តាលនោះទេដោយ រងឥទ្ធិពលប្រទេសចិនដោយសារតែប្រាក់កម្ចីរបស់ប្រទេសធំនេះ ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច។ករណីនេះ ត្រូវបានមើលឃើញថា ជាដើមហេតុធ្វើឲ្យមានទំនាក់ទំនងល្អក់កករ ជាមួយនឹង ប្រទេសដែលព្យាយាម ឲ្យមានតុល្យភាពជាមួយនឹងប្រទេសចិន ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x