loader

សកម្មជនការពារព្រៃទ្បង់ក្លាយជាមន្រ្តីបរិស្ថាន

ភ្នំពេញ៖ សកម្មជនការពារព្រៃទ្បង់ប្រំារូបប្រចំាខេត្តព្រះវិហារ ត្រូវបានប្រកាសឱ្យចូលកាន់ដំណែងជាមន្រ្តីឧទ្យាននុរក្សនៅមន្ទីរបរិស្ថានខេត្តព្រះវិហារ។ ការប្រកាសចូលកាន់ដំណែងនេះធ្វើទ្បើងកាលពីថ្ងៃទី៧ កក្កដា ឆ្នំា២០១៧ នៅទីស្តីការក្រសួងបរិស្ថាន។

 

យោងតាមគេហទំព័រហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយនៅថ្ងៃទី១១ កក្កដា ម្សិលមិញថា សកម្មជនប្រំារូបប្រចំាខេត្តព្រះវិហារ ដែលបានក្លាយជាមន្រ្តីក្រសួងបរិស្ថាននោះរួមមាន៖

-លោកទិត្យ ពិជ័យ អាយុ៣០ឆ្នំា ជាអ្នកការពារព្រៃទ្បង់តំាងពីឆ្នំា២០០៨។

-លោក នួន វ៉ាន់ស៊ុយ អាយុ២៣ឆ្នំា ជាសកម្មជនការពារព្រៃទ្បង់តាំងពីឆ្នំា២០១៤។

-លោក-ជ័យ មេន អាយុ២៥ឆ្នំា ជាសកម្មជនការពារព្រៃទ្បង់តំាងពីឆ្នំា ២០១១។

-លោក អ៊ុច សាន់ អាយុ៣៩ឆ្នំា និងចុងក្រោយយុវជន យ៉ាន់ ផាន់ណា វ័យ១៩ឆ្នំា។

លោក នួន វ៉ាន់ ស៊ុយបញ្ជាក់ថា នៅពេលដែលគាត់ជាអតីតសកម្មជនព្រៃទ្បង់បានក្លាយជាមន្រ្តីបរិស្ថាននោះប្តេជ្ញាចិត្តការពារព្រៃទ្បង់ដែលគាត់ធ្លាប់ការពារតំាងពីយូរណាស់មកហើយ។

ដោយទ្បែកលោក ទិត្យ ពិជ័យ លើកទ្បើងដែរថា ចាប់ពីពេលនេះតទៅ លោកនឹងមានអាវក្រោះស្របច្បាប់ដើម្បីការពារព្រៃ និងមានយន្តការគ្រប់គ្រាន់ ក៏ដូចជាសម្ភារៈដើម្បីការពារព្រៃ ហើយក្រុមលោកផ្ទាល់នឹងអាចការពារព្រៃបានយ៉ាងប្រសិទ្ធភាពលែងត្រូវទទួលរងការគំរាមកំហែងពីជនល្មើសទៀតហើយ។ ព្រៃឡង មានផ្ទៃដី ជាង ៤០ម៉ឺនហិចតា ដោយជាប់នឹងខេត្តចំនួន ៤ គឺខេត្តក្រចេះ កំពង់ធំ ព្រះវិហារ និង ស្ទឹងត្រែង៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x