en     km
en     km

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ រៀបចំ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្មី​ប្រកាស​ទ្រព្យសម្បត្តិ​

Share

អង្គភាពប្រឆាំងអំពើពុករលួយដែលដឹកនាំដោយ លោកបណ្ឌិត ឱម យ៉ិនទៀង បានជូនដំណឹងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដែលទើបជាប់ឆ្នោតត្រូវប្រកាសទ្រព្យសម្បត្តិចាប់ពីថ្ងៃទី ១៥កក្កដា ដល់ថ្ងៃទី ១៥សីហា ឆ្នាំ២០១៧។

យោងតាមសេចក្ដីជូនដំណឹងនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការបែងចែងកម្មវិធីប្រកាសទ្រព្យសម្បត្តិសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ចេញជា ៤ដំណាក់កាលដោយក្រុមប្រឹក្សានៅខេត្តមួយចំនួនត្រូវប្រកាសមុន និងចុងក្រោយពីថ្ងៃទី៥សីហា និងថ្ងៃទី ១៥សីហា។

សមាជិកក្រុមប្រឹក្សាឃុំអាណត្តិទីបួននេះ មានចំនួន ១ម៉ឺន ១ពាន់ ៥៧២រូប។ ក្នុងនោះគណបក្សប្រជាជន ជាង ៦ពាន់ ៥រយនាក់ និងគណបក្សសង្គ្រោះជាតិជាង ៥ពាន់នាក់។ពួកគេបានជាប់ឆ្នោតតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី ៤ មិថុនា ២០១៧៕

Share

Image
Image
Image