en     km
en     km

​វៀតណាម ​និង​ឥណ្ឌា​រួមដៃគ្នា​បំបែក​មហិច្ឆតាចិន​ករណី​សមុទ្រ​ចិន​ខាងត្បូង​

Share

សមុទ្រចិនខាងត្បូងដែលពុងតានតឹងស្រាប់ហើយនោះ ទំនងនឹងកាន់តែតានតឹងថែមទៀត ប្រសិនបើ ឥណ្ឌា និងវៀតណាមឆាប់ៗនេះ សម្រេចបញ្ជូននាវាទៅរុករកអណ្ដូងប្រេងកាតនៅទីនោះ ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Forbes News.com -ឥណ្ឌា និងវៀតណាម សន្យារួមគ្នាទៅសមុទ្រចិនខាងត្បូងបើទោះជាមានការតវ៉ាពីចិនក៏ដោយ។

 

​វៀតណាម ​និង​ឥណ្ឌា​រួមដៃគ្នា​បំបែក​មហិច្ឆតាចិន​ករណី​សមុទ្រ​ចិន​ខាងត្បូង​

វៀតណាម និងឥណ្ឌាពួតដៃគ្នាបំបែកមហិច្ឆតារបស់ចិនដែលចង់គ្រប់គ្រងលើសមុទ្រចិនភាគខាងត្បូងទាំងមូលដែលទីនោះពោរពេញទៅដោយសម្បត្តិធនធានធម្មជាតិមហាសាល។

កាលពីដើមសប្តាហ៏នេះ ក្រុមហ៊ុនប្រេងឥន្ធនៈវៀតណាម និងឥណ្ឌា ONGC Videsh បានចុះ កិច្ចសន្យារយៈពេល ២ឆ្នាំដើម្បីរុករក ទីតាំងប្រេងឆៅនៅប្លុក ១២៨ នៃតំបន់សមុទ្រចិនភាគខាងត្បូង។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រទេសចិនបានចាត់ទុកថា សមុទ្រចិនភាគខាងត្បូងគឺជាដែនទឹករបស់ខ្លួន ដោយបានស្ថាបនាកោះសប្បនិម្មិត ទោះជាតុលាកាអន្តជាតិសម្រេចថា ប្រទេសហ្វីលីពីនមានសិទ្ធិចូលកាន់កាប់ តំបន់ក៏ដោយ។ តែសម្រាប់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មិនបានទាមទារឱ្យចិន បញ្ឈប់ការស្ថាបនាកោះនោះទេ។

យ៉ាងណាក៏ដោយសម្រាប់ប្រទេសវៀតណាមអះអាងថា ខ្លួនក៏មានចំណែកមួយពាក់ព័ន្ធនឹងសមុទ្រចិនភាគខាងត្បូងនោះដែរ។

វៀតណាម និងឥណ្ឌា ដែលសម្រេចរួមគ្នាប្រឈមមុខជាមួយចិនបានបង្កភាពតានតឹងជាថ្មីទៀត ដែលក្រុងប៉េកាំងបានព្រមានឥណ្ឌាឱ្យ ក្រឡែកមើលជម្លោះព្រំដែននៅឆ្នាំ១៩៦២ឡើងវិញ។ ជម្លោះព្រំដែនឥណ្ឌា-ចិន ឆ្នាំ១៩៦២ បានបង្កឱ្យ កងទ័ពប្រទេសទាំង ២ស្លាប់ ជាច្រើនរយនាក់។

តែយ៉ាងណាក៏ដោយរយៈពេលចុងក្រោយនេះ ប្រទេសឥណ្ឌាបានធ្វើឱ្យចិនខឹងជាខ្លាំងដូចជា ករណីឥណ្ឌាជ្រៀតជ្រែកចូលគ្រប់គ្រងច្រករបៀងសេដ្ឋកិច្ចរវាងចិន និងប៉ាគិីស្ថាន ហើយថ្មីៗនេះទៀត ឥណ្ឌាបានបញ្ចូន នាវាចម្បាំងទៅច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់នៃការដឹកជញ្ជូនទំនិញរបស់ចិន។

ខណៈនេះដែលលោកនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា លោក ណារិន្ទ្រា ម៉ូឌី បានធ្វើទស្សនកិច្ចនៅប្រទេសជាច្រើន ក្នុងគោលបំណងចង់បង្កើនចំនងការទូតនៅជាមួយប្រទេសទាំងនោះ។

រហូតមកដល់ពេលនេះទីផ្សារហិរញ្ញវត្ថុនៅក្នុងតំបន់ហាក់ដូចជាមិនមានការព្រួយបារម្ភច្រើនទេ។ យ៉ាងហោចណាស់សម្រាប់ពេលនេះគេផ្តោតលើមូលដ្ឋានសេដ្ឋកិច្ចជាជាងភូមិសាស្ត្រនយោបាយ។ ប៉ុន្តែ អ្វីៗអាចនឹងផ្លាស់ប្តូរនៅពេលដែលកងទ័ពជើងទឹក និងកងទ័ពអាកាសអាមេរិកបានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់នាំឱ្យក្រុងប៉េកាំងផ្ទុះការតវ៉ា។

ចំណែកវៀតណាមដែលពួតដៃគ្នាបន្ថយឥទ្ធិពលចិនក្នុងតំបន់គឺប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានអះអាងថា ខ្លួនមានកម្មសិទ្ធិទាំងនៅប្រជុំកោះប៉ារ៉ាហ្សែល និងកោះស្ព្រាតលី តាំងពីបុរាណការមក គឺខ្លួន នឹងនៅតែបន្តរុករកប្រេងឆៅនៅតំបន់នោះជានិច្ច។ ដោយសារការអារអះអាងដូចនេះ ហើយមើលទៅបានជាវៀតណាមបានបញ្ចូននាវារុករកប្រេងទៅកាន់តំបន់នោះកាលពីសប្ដាហ៍មុនដែលធ្វើឱ្យចិនជំទាស់យ៉ាងខាំង។តំបន់សមុទ្រចិនខាងត្បូងកំពុងប្រទាញប្រទង់កាន់កាប់ពីសំណាក់ ប្រទេសចិន ហ្វីលីពិន វៀតណាម ព្រុយណេ និងម៉ាឡេស៊ី៕

Share

ព័ត៌មានទាក់ទង

Image