en     km
en     km

អាជ្ញាធរ​វៀតណាម​រឹបអូស​បាន​ភ្លុក​ដំរី​ជិត​ ៣​ តោន​ មក​ពី​អាហ្វ្រិក​ខាងត្បូង​

Share

មន្ត្រីប៉ូលីសភាគខាងកើតនៅប្រទេសវៀតណាមបានរឹបអូសយកភ្លុកដំរីខុសច្បាប់ពីទ្វីបអាហ្វ្រិកខាងត្បូងបានជិត ៣តោន ដែលជាផ្នែកមួយនៃការជួញដូរខុសច្បាប់។

 

មន្ត្រីប៉ូលិស លោក ថាញ់ ហួរ បាននិយាយថា សមត្ថកិច្ចបានចាប់បានភ្លុកដំរី នៅក្នុងរថយន្តដឹកទំនិញ កាលពីព្រិកថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ។

គណនីរបស់វេបសាយរបស់មន្ត្រីប៉ូលីសបានស្រង់សម្តីអ្នកបើកបររថយន្តថា គាត់ត្រូវបានគេជួលឲ្យបើកដឹកយកភ្លុកដំរីពីភាគខាងត្បូងនៃខេត្តឌុងណៃ ហើយឆ្ពោះទៅកាន់ទីក្រុងហាណូយ។

កាលពីឆ្នាំមុនភ្លុកដំរី ជាង តោន ត្រូវបានអាជ្ញាធរវៀតណាមរឹបអូសពីភាគខាងត្បូងនៃទីក្រុងពាណិជ្ជកម្មហូជីមិញ។

វៀតណាមគឺជាប្រទេស ដែលជួញដូរភ្លុកដំរី និងស្នែងរមាសធំជាងគេនៅលើពិភពលោក៕

 

Share

Image
Image
Image