en     km
en     km

អ្នកជំនាញ​៖​រយៈពេល ​៨​ស​ប្ដា​ហ៍​ ក្រុង​ព្យុ​ង​យ៉ាង​អាច​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​បាន​មួយ​គ្រាប់​

Share

អុ្នកជំនាញម្នាក់ខាងកិច្ចការសន្តិសុខជាតិសហរដ្ឋអាមេរិកបាននិយាយថា រយៈពេលចុងក្រោយនេះ ប្រទេសកូរ៉េខាងជើង បានស្ទុះយ៉ាងខ្លាំងក្នុងការផលិតអាវុធឬ គ្រាប់បែកនុយក្លេអ៊ែរ ដោយរយៈពេល ៨សប្ដាហ៍អាចផលិតបានមួយគ្រាប់។

 

លោក Philip W. Yun ជានាយកប្រតិបត្តិ មូលនិធិ ដើម្បីសន្តិភាពនិងសន្តិសុខ San Francisco សហរដ្ឋអាមេរិកបាននិយាយថាអនាគត គឺនៅឆ្នាំ ២០២០ ប្រទេសកូរ៉េខាងជើង នឹងក្លាយជា ឃ្លាំង អាវុធនុយក្លេអ៊ែរ ដ៏ធំនៅអាស៊ីហើយមានសមត្ថភាពវាយ ប្រហារអាមេរិកទៀតផង។

តាមការស្រាវជ្រាវ របស់ប្រភព Wikipedia កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ប្រហែលជា ២២គ្រាប់។ កាលពីថ្ងៃអាទិត្យទី៩កក្កដា មេដឹកនាំគីមជុងអ៊ុន បានព្រមានថាបើមានសង្គ្រាមផ្ទុះឡើង នៅលើ ឧបទ្វីប កូរ៉េ គឺ កូរ៉េខាងជើង នឹង ប្រើប្រាស់អាវុធនុយក្លេអ៊េរ វាយប្រហារអាមេរិកដោយ គំរាមកំទេចអាមេរិកឱ្យឈឺចាប់បំផុត។ យ៉ាងណា ក៏ដោយ ក្រុងវ៉ាស៊ីនតោន ព្រមានថា បើគេ ធ្វើសង្គ្រាម គឺមិនឱ្យកូរ៉េខាងជើង ដឹងមុននោះទេ៕ ប្រភពៈLos Angeles Times

 

Share

Image
Image
Image