en     km
en     km

កងទ័ព​អា​មេ​រិ​ក​ ១៦​នាក់​ស្លាប់​ ដោយសារ​ធ្លាក់​យន្តហោះ​

Share

ក្រុងវ៉ាស៊ីនតោន ៖ ការធ្លាក់យន្តហោះយោធាមួយគ្រឿងនៅភាគខាងត្បូងនៃរដ្ឋ មីស៊ីស៊ីពី សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃចន្ទ ទី១០ កក្កដា បានសម្លាប់បុគ្គលិកកងទ័ពម៉ារីន ១៦ នាក់ ។ នេះបើយោងទៅតាមក្រុមសង្គ្រោះបន្ទាន់ក្នុងស្រុកបានប្រាប់ អ្នកសារព័ត៌មាន។

លោក Fred Randle ជាប្រធានគ្រប់គ្រងផ្នែកសង្គ្រោះបន្ទាន់ក្នុងខណ្ឌ  Leflore បានប្រាប់ បណ្តាញផ្សាយព័ត៌មានថា ជនរងគ្រោះទាំងអស់ ១៦ នាក់បានស្លាប់ ដោយគ្មានអ្នកណាមួយបានរួចជីវិតនោះទេ។

ក្រុមសង្គ្រោះបន្ទាន់បានរាយការណ៍មកថា យន្តហោះម៉ារីន C-130 បានធ្លាក់នៅចំចំណុចខ្សែរបន្ទាត់ Sunflower-Leflore នៅរដ្ឋ មីស៊ីស៊ីពី ។

អ្នកនាំពាក្យនៃកងទ័ពម៉ារីន លោកស្រី Sarah Burns បាននិយាយថា មានតែ យន្តហោះម៉ារីន KC-130 Hercules  ជួបហេតុការណ៍ធ្លាក់ ដែលដំបូង សារព័ត៌មានបានចុះផ្សាយថា បានសម្លាប់មនុស្ស៥ នាក់។

អាជ្ញាធរនៃ រដ្ឋម៉ីស៊ីស៊ីពី បានចេញសេចក្តីថ្លែងការណ៍ តាមរយៈបណ្តាញសង្គម ហ្វេសបុក ថា ឧបទ្ទវហេតុនេះគឺជាសោកនាដកម្មមួយយ៉ាង សោកសៅបំផុត៕ CNA

Share

Image
Image
Image