en     km
en     km

សហគមន៍​អន្តរជាតិសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌ​​ពិភពលោក

Share

ភ្នំពេញ៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន បានអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយបានហៅការទទួលស្គាល់ក្នុងបញ្ជីនៃសម្បត្តិវប្បធម៌សកលលោកនេះថាជាការចូលរួមលើកតម្លៃប្រវត្តិសាស្ត្ររបស់កម្ពុជា។

ប្រាសាទសំបូរព្រៃគុក

 

នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃអង្គារ៍ ទី ១១ ខែកក្កដានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចំានៅកម្ពុជា លោក  William Hiedtបានសរសេរយ៉ាងដូច្នេះថាលោក«អបអរសាទរកម្ពុជា ដែលអង្គការយូណេស្កូបានដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។»

លោកកត់សម្គាល់ថា នេះជាលើកទីបីឲ្យប្រាសាទរបស់កម្ពុជាចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ។

ជាមួយគ្នានេះ ឯកអគ្គរាជទូតជប៉ុនប្រចំាកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ូជិ គ៏បានសម្តែងការសាទរដូចគ្នានេះដែរ។

លោក ហ៊ីដេហ៊ីសា សង្ឃឹមថា ការដាក់បញ្ជូលតំបន់ប្រវត្តិសាស្រ្តក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនេះ នឹងជួយជំរុញការយកចិត្តទុកដាក់អំពីតម្លៃជាប្រវត្តិសាស្រ្តតំបន់សំបូរព្រៃគុក និងបន្តថែរក្សាតំបន់នេះឲ្យបានខ្ជាប់ខ្ជួនសម្រាប់កូនចៅជំនាន់ក្រោយ៕

តំបន់ប្រាសាទសំបូរព្រៃគុកនេះគឺជាតំបន់ប្រមូលផ្តុំដោយប្រាសាទវ័យចំណាស់បំផុតរបស់កម្ពុជាដែលស្ថិតក្នុងព្រៃនៃស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។អង្គការយូណេស្កូ បានសម្រេចដាក់តំបន់ប្រាសាទនេះចូលជាសម្បត្តិបេតិកភណ្ឌ័ពិភពលោកកាលពីថ្ងៃទី៨ខែកក្កដា នៅប្រទេសប៉ូឡូញ៕

 

 

 

 

 

 

Share

Image
Image
Image