en     km
en     km

ទេសចរចិនកើនឡើង​ជិត៣៦ ភាគរយៈរយៈពេលប្រំាខែដំបូង

Share

ភ្នំពេញ៖ ទេសចរចិនជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមទេសចរបរទេសដែលបានមកទស្សនាប្រទេសកម្ពុជារយៈពេលប្រាំខែដើមឆ្នាំ២០១៧នេះ។

ទេសចរចិនកើនឡើង​ជិត

 

របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថាក្នុងរយៈពេលប្រំាខែដំបូងដើមឆ្នំា ២០១៧នេះ ប្រទេសកម្ពុជា បានទាក់ទាញអ្នកទេសចរ ចិនចំនួន ៤៤១០៧០ ដែលកើនឡើង ៣៥.៦ភាគរយ បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា កាលពីឆ្នំាមុន។ តួលេខនេះស្មើនឹង១៩,៣ភាគរយនៃទេសចរបរទេសដែលបានមកទស្សនាកម្ពុជាសរុបចំនួន២,២៨លាននាក់ក្នុងរយៈចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ។

កាលពីឆ្នាំ២០១៦ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន៥លាននាក់ ក្នុងនោះទេសចរចិនមានចំនួន៨៣ម៉ឺននាក់។ កម្ពុជាទទួលបានផលចំណូលពីវិស័យទេសចរណ៍បានចំនួន៣.៤ពាន់លានដុល្លារ កាលពីឆ្នាំមុន៕

Share

Image
Image
Image