en     km
en     km

វិទ្យាស្ថានស្រាវជ្រាវមួយគ្រោងបង្កើតថាមពលពន្លឺព្រះអាទិត្យនៅទីក្រុងកែប

Share

ភ្នំពេញ៖ វិទ្យាស្ថានមួយដែលមានឈ្មោះថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតងគ្រោងបង្កើតគម្រោងថាមពលពន្លឺព្រះអាទិត្យនៅទីក្រុងកែប ក្នុងគោលបំណងដើម្បីប្រែក្លាយទីក្រុងមួយនេះជាទីក្រុងបៃតង។ នេះបើតាមហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយនៅថ្ងៃទី១១ កក្កដា ឆ្នំា២០១៧។

GGGI

 

តាមហ្វេសប៊ុក្រសួងបរិស្ថានឱ្យដឹងដែរថា រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ កាលពីម្សិលមិញ(១០កក្កដា)បានជួបពិភាក្សាជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល (GGGI) ស្តីពីគម្រោងអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យនៅទីក្រុងកែប។

ទាក់ទងនឹងគម្រោងនេះរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទ្បើងថាកម្ពុជាពិតជាចង់បានការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យក្នុងគោលដៅប្រែក្លាយទីក្រុងកែបឱ្យទៅជាទីក្រុងទេសចរណ៍ធម្មជាតិ ព្រោះថាទីក្រុងកែបមានសក្តានុពលខ្ពស់ដោយ មានឆ្នេរស្អាត ជីវចម្រុះធម្មជាតិ មានឧទ្យានធម្មជាតិ និងកោះដ៏ស្រស់ស្អាតដែលសមស្របបំផុតសម្រាប់បម្រើឱ្យទេសចរណ៍ធម្មជាតិ។

លើសពីនេះទៀតនោះ លោក សាយ សំអាល់ ស្នើឱ្យតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលពិចារណាលើការចែកចាយថាមពលដោយផ្ទាល់ពីគម្រោងទៅកាន់ប្រជាពលរដ្ឋក្នុងក្រុង ឬតំបន់ទេសចរណ៍ ដែលអាចនំាទៅដល់ការកាត់បន្ថយតម្លៃលក់ជូនប្រជាពលរដ្ឋឱ្យមានភាពប្រកួតប្រជែងដែលជាកត្តាសំខាន់សម្រាប់គម្រោងនេះ។

គួរជម្រាបថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតងគ្រោងនឹងបង្កើតគម្រោងថាមពលពន្លឺព្រះអាទិត្យទំហំ១០មេហ្គាវ៉ាត់លើផ្ទៃដីប្រមាណ២០ហិកតាដើម្បីប្រើប្រាស់ក្នុងទីក្រុងកែប៕

Share

Image
Image
Image