loader
ចៅសង្កាត់ថ្មីសាលាកំរើក

ចៅសង្កាត់ថ្មីសាលាកំរើកអាចចូលធ្វើការបានបន្ទាប់ពីចៅសង្កាត់ចាស់ព្រមប្រគល់សោបន្ទប់(មានសំឡេង)

សៀមរាប៖ ចៅសង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប ដែលទើបជាប់ឆ្នោតថ្មីមកពីគណបក្សប្រឆាំង បានចូលធ្វើការបាន ហើយនៅថ្ងៃនេះ បន្ទាប់ពីចៅសង្កាត់ចាស់យល់ព្រមប្រគល់សោបន្ទប់។ ករណីនេះនាំឱ្យមានការចោទសួរ អំពីការចូលធ្វើ ការរបស់ចៅសង្កាត់ ដែលជួបឧសគ្គដូចនេះ។

លោក ជិន សុខង៉េង ចៅសង្កាត់ថ្មីសាលាកំរើកលក្រុងសៀមរាបដែលទើបតែមានវ័យ ២៦ឆ្នាំ បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ១១ កក្កដា នេះថា នៅព្រឹកនេះ លោកបានចូលធ្វើការបំរើប្រជាពលរដ្ឋហើយ បន្ទាប់ពីអតីតចៅសង្កាត់ចាស់ លោក សាម ឡន បានប្រគល់សោបន្ទប់តាមរយៈស្មៀនឃុំ។ យ៉ាងណាលោក សុខង៉េង មិនអាចបញ្ជាក់ពីមូលហេតុដែលចៅសង្កាត់ ចាស់ព្រម ប្រគល់សោរ៍បន្ទប់ឱ្យលោកចូលធ្វើការ។ តែលោកសន្និដ្ឋានថា ទំនងមកពីរឿងរ៉ាវនេះ ត្រូវបានសារព័ត៌មានផ្សព្វផ្សាយច្រើន ទើបធ្វើឱ្យចៅសង្កាត់ចាស់ប្តូរចិត្តដូច្នេះ។

លោក ជិន សុខង៉េង បន្ថែមទៀតថា នៅពេលមេឃុំចាស់មិនព្រមប្រគល់បន្ទប់ឱ្យធ្វើការដូចនេះ ធ្វើឱ្យកិច្ចការងារមួយចំនួន មិនអាចដោះស្រាយបាន ព្រោះការងារមួយចំនួនត្រូវការដោះស្រាយទីកន្លែងសមរម្យ ដើម្បីលាក់ការសម្ងាត់ជូនពលរដ្ឋ។

លោក ជិន សុខង៉េង៖«ការងារមួយចំនួនយើងត្រូវជួបប្រជាពលរដ្ឋ ដោយយើងត្រូវរក្សាការណ៍សម្ងាត់ជូនគាត់ ដូចជាបញ្ហា គ្រួសារដែលគាត់ប្រទាំងប្រទើស មិនចុះសម្រុងគ្នា ហើយការងារខ្លះយើងត្រូវរក្សាការណ៍សម្ងាត់ដែរ អញ្ចឹងបើគេនិយាយអំពី ការប្រកាន់វិជ្ជជីវ ឬការសម្ងាត់ដែលគេប្រគល់ឱ្យយើងដោះស្រាយ អាហ្នឹងជាក្រមសីលធម៌របស់មេដឹកនាំ»។

តែបែបនេះក្ដីវិទ្យុស្រ្តីមិនអាចសុំការឆ្លើយតប ពីអតីតចៅសង្កាត់លោក សាម ឡន បានទេ ដោយសារលោក ជាប់រវល់ប្រជុំ។

តែយ៉ាងណាលោក សុខ ខានជា ស្មៀនឃុំសាលាកំរើកនិយាយថា មូលហេតុដែលអតីតចៅសង្កាត់ មានភាពយឺតយ៉ាវក្នុង ការប្រគល់បន្ទប់ធ្វើការដល់ចៅសង្កាត់ថ្មីនេះ គឺលោកមេឃុំចាសជាប់រវល់ប្រជុំ ហើយឯកសារមួយចំនួនមិនទាន់បានរើ ចេញអស់។

លោក សុខ ខាន៖«ថ្ងៃហ្នឹងគាត់ទៅប្រជុំនៅសាលាខេត្ត គាត់ចូលមកមួយភ្លេត ដល់ពេលគាត់ដល់ម៉ោងទៅប្រជុំគាត់កឹប សោរ ហើយគាត់ថាឯកសារគាត់មិនទាន់រើអស់។

លោក ជិន សុខង៉េង បានទទួលត្រាចូលកាន់តំណែងជាចៅសង្កាត់ថ្មីនៃសង្កាត់សាលាកំរើក ចាប់តាំងពីថ្ងៃទី០៧ កក្កដា មក ម្ល៉េះ។ លោកបានយកទីតាំងខាងក្រៅបន្ទប់ចៅសង្កាត់ធ្វើការជាបណ្តោះអាសន្ន បន្ទាប់ពីអតីតចៅសង្កាត់មកគណបក្សកាន់ អំណាចមិនព្រមប្រគល់សោរ៍បន្ទប់ឱ្យធ្វើការ។ឪ

ចៅសង្កាត់ថ្មីសាលាកំរើក

ករណីស្រដៀងគ្នានេះ គឺកាលពីសប្តាហ៍មុនក៏មានការមិនប្រគល់បន្ទប់ឲ្យចៅសង្កាត់ថ្មីនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ដែរដោយលោក អ៊ុក ចេត្តនី ពីគណបក្សសង្គ្រោះជាតិត្រូវឡើងកាន់តំណែង។ ប៉ុន្តែលោក អ៊ុក ចេត្តនី បានថ្លែងប្រាប់សារព័ត៌ មានក្នុងស្រុកថា បញ្ហានេះត្រូវបានដោះស្រាយហើយ ដោយលោកឈប់ទាមទារបន្ទប់ពីចៅសង្កាត់ចាស់ហើយ ដោយនឹងរៀបចំបន្ទប់ថ្មីមួយសម្រាប់លោកអង្គុយធ្វើការងារជំនួសវិញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវសុភ័គបាននិយាយកាលពីពេលថ្មីៗនេះ ថាករណីនេះជារឿងធម្មតា ដែលអាច សម្រួលគ្នាបាន។

យ៉ាងណាក៏ដោយសាលាឃុំមួយនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវភ្លើងឆេះខ្ទេច គឺមុនប៉ុន្មានថ្ងៃមុនមេឃុំថ្មីចូលកាន់ តំណែង៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x