en     km
en     km

នាយក​រដ្ឋ​អ៊ី​រ៉ា​ក់​ប្រកាស​ជ័យជម្នះ​ លើ​សមរភូមិ​ក្រុង​ ម៉ូ​ស៊ូ​ល​

Share

នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ាក់ Haider al-Abadi បានប្រកាសអបអរសាទរជ័យជម្នះលើពួកសកម្មប្រយុទ្ធ IS នៅសមរភូមិក្រុងម៉ូស៊ូ ដែលបានវាយប្រយុទ្ធគ្នា ៩ខែមកហើយ។ លោកនាយករដ្ឋមន្ត្រីអាល់បាឌី បានទៅដល់សមរភូមិនោះ ដោយបានលើកទង់ជាតិប្រទេសអ៊ីរ៉ាក់គ្រវីនៅក្នុងហ្វូងកងទ័ពរបស់រដ្ឋាភិបាល។

 

ការយវាយប្រយុទ្ធគ្នាដោយការបង្ហូរឈាមជាមួយពួកសកម្មប្រយុទ្ធ បានបណ្តាលឱ្យជនស៊ីវិលរាប់ពាន់នាក់ស្លាប់ និងមនុស្សបាត់ជម្រកជិត ១០ម៉ឺននាក់។ តែបើតាមបណ្តាញផ្សាយព័ត៌មាន BBC កងទ័ពរបស់ពួកឧទ្ទាមយ៉ាងតិច១ពាន់នាក់ត្រូវបានសម្លាប់នៅក្រោមប្រតិបត្តិការដែលគាំទ្រដោយកងទ័ពអាកាសអាមេរិក។

ពួកសកម្មប្រយុទ្ធ IS មិនត្រឹមតែធ្វើសកម្មភាពនៅប្រទេសអ៊ីរ៉ាក់នោះទេ គឺនៅប្រទេសស៊ីរីក៏ក្រុមនេះ ធ្វើសកម្មភាពខ្លាំងដែរ ៕ BBC

 

Share

Image
Image
Image