en     km
en     km

ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ​ដំបូង​គេ​សាងសង់​សម្រេច​បាន​ ៨៥​ភាគរយ​ហើយ​

Share

ភ្នំពេញ៖ ផ្លូវជាតិលេខ ៥៥ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅថៃ ក៏ដូចពីថៃមកកាន់កម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៨ ខាងមុខនេះ ក្រោយពីសាងសង់សម្រេចបាន ៨៥ភាគរយ។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧នេះ។

ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ​

តាមហ្វេសប៊ុករបស់ក្រសួងដដែល ផ្លូវជាតិលេខ ៥៥ មានប្រវែងសរុប ១៨២បូកនឹង១៦៦គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រសាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណ១៣២លាន ពីរសែនដុល្លារសហរដ្ឋអាមេរិក។

 

គម្រោងផ្លូវនេះ បានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៥ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ដោយរហូតមកដល់ពេលនេះក្រុមហ៊ុនសាងសង់សម្រេចបានប្រមាណ៨៥ភាគរយហើយ។

 

បើតាម លោក ស៊ុល ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅពេលចុះត្រួតពិនិត្យផ្លូវជាតិលេខ ៥៥ កាលពីថ្ងៃម្សិលមិញ បានលើកឡើងដែរថា ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែកដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំប្រទល់កម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។

 

ជាងនេះទៅទៀត ផ្លូវនេះ ជួយធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់រវាងកម្ពុជានិងបណ្តាប្រទេសជិតខាង ជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image